កើតមកមិនទាន់បានប៉ុន្មានទេ តែកូនស្រីតួឯកប្រុសលោក Weirមានកាងារធ្វើហើយ រកលុយបានតាំងពីតូច…

រកលុយបានឲឪពុកម្ដាយតាំងពីតាំងពីមិនទាន់ចេះដើរតែម្ដង តែប៉ុណ្ណេះថ្លៃទឹកដោះគោអូន អូនចេញខ្លួនឯងក៏បានដែរ។ គួរឲស្រលាញ់គួរឲខ្នាញ់អ្វីម្លេះទេ កូនស្រីតូចរបស់តួឯកប្រុសលោក Weir Sukollawat អាយុរមិនទាន់បានមួយឆ្នាំផងក៏ត្រូវបានគេជួលឲក្លាយជាតារាផ្សព្វផ្សាយផលិតផលបាត់ទៅហើយ មើលទៅធំឡើងអាចនឹងប្រឡូកចូលសិល្បៈដូចជាឪពុកបានដែរហើយ។

ដោយតួឯកប្រុសជើងចាស់សម្ដែងក្នុងរឿងភាគថៃច្រើនឆ្នាំលោក Weir Sukollawat ពេលនេះក្លាយជាឪពុកគេដូចបំណងហើយ ដោយរូបលោកតែងតែនិយាយថាចង់បង្កើតក្រុមគ្រួសារចង់មានកូនហើយព្រោះអាយុររបស់លោកក៏កាន់តែច្រើនហើយដែរ។ ពេលនេះក្លាយជាឲឪពុកគេដូចចិត្តប៉ងក្រោយពីរៀបការជាមួយគូស្នេហ៍មិនមែនជាអ្នកក្នុងរង្វង់សិល្បៈ និងដាក់ឈ្មោះឲកូនស្រីថា Virin។ នាងតូច Virin ទើបតែកើតមិនទាន់បានយូរប៉ុន្មានទេ ពេលនេះមានកាងារធ្វើបណ្ដើរៗហើយ ដោយត្រូវបានម្ចាស់ផលិតផលកុមារជ្រើសរើសឲមកធ្វើជាអ្នកផ្សព្វផ្សាយផលិតផល ដោយបានទាំងថ្លៃឈ្នួលនិងបានផលិតផលល្អយកមកប្រើប្រាស់ហ្វ្រីថែមទៀត។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ