តារាសម្ដែងស្រីវ័យកណ្ដាលម៉ែយ៉យក្នុងរឿងអន្លង់កម្ម បង្ហាញស្នាមញញឹមយ៉ាងរីករាយ ការខិតខំប្រឹងប្រែងរបស់គាត់នាពេលកន្លងមកទទួលបានលទ្ធផល ពេលនេះបានមកលើកពានតារាសម្ដែងស្រីឆ្នើមក្នុងរឿងភាគថៃពីកម្មវិធីពានរង្វាន់ Komchadluek Award។
នេះជាការប្រគល់ពានរង្វាន់ដែលរៀបចំដោយ Komchadluek Award លើកទី១៩ ដោយសំរិតសំរាំងជ្រើសរើសតារាសម្ដែងស្រីដែលមានស្នាដៃការសម្ដែងបានល្អក្នុងរឿងភាគថៃជាច្រើនដែលចាក់បញ្ចាំងនាពេលកន្លងមក។ មានតារាស្រីតារាសម្ដែងស្រីល្បីៗជាច្រើនរូបដែលត្រូវយកមកប្រជែងក្នុងការជ្រើសរើសលើកនេះ ហើយពានរង្វាន់មួយនេះត្រូវបានប្រគល់ឲតារាសម្ដែងស្រីវ័យកណ្ដាលម៉ែយ៉យក្នុងរឿងអន្លង់កម្ម មានឈ្មោះពិតហៅថា Mai Charoenpura អាយុរ៥៤ឆ្នាំ។ ស្នាដៃការសម្ដែងសមពិតៗរបស់គាត់ត្រូវបានទទួលការសសើរពីសំណាក់អ្នកទស្សនា និងទទួលបានការទទួលស្គាល់ពីអ្នកដឹកនាំរឿងមើលឃើញពីសមត្ថភាពរបស់គាត់ ធ្វើឲអ្នកសម្ដែងស្រីវ័យកណ្ដាល Mai Charoenpura មានប្រជាប្រិយភាពនិងទទួលបានពានរង្វាន់ជាអ្នកសម្ដែងស្រីស្នាដៃឆ្នើមពីកម្មវិធីពានរង្វាន់ Komchadluek Award លើកទី១៩ដែលរៀបចំឡើងឆ្នាំនេះ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ