Koi Aratchaporn បើកចិត្តនិយាយការពិតដែលត្រូវចែកផ្លូវគ្នាជាមួយ Nikki មិនមែនមកពីមានអ្នកទីបីតែមកពី…..! មានរូបភាព
នេះជារឿងមួយទៀតដែលធ្វើអោយហ្វេនៗតឹងចិត្ត បន្ទាប់ពី Nikki Nachat និង Koi Aratchaporn ប្រកាសបញ្ចប់ទំនាក់ទំនងស្នេហាជាមួយគ្នា ប៉ុន្ដែសុំត្រឹមជាមិត្តភាពល្អចំពោះគ្នារហូតទៅ ហើយកន្លងទៅនេះខាងស្រីក៏បានផុសរូបជូនពរថ្ងៃខួបកំណើតខាងប្រុសរួចហើយដែរ
ជាក់ស្ដែង (28 មិនា 2023) Koi Aratchaporn បានបើកចិត្តនិយាយទាក់ទងនិងរឿងខាងលើថា ពេលនេះសភាពផ្លូវចិត្តគឺល្អប្រសើរឡើងហើយ ចប់គ្នាដោយល្អ និយាយគ្នាល្អៗ សូមអះអាងម្ដងទៀតថាគ្មានជនទីបីនោះទេ តែរឿងសម្របចរិកលក្ខណរវាងគ្នានិងគ្នាវាហត់នឿយ
ចំណែកឯរឿងមិត្តរបស់ខ្ញុំនិយាយទាក់ទងរឿងមនុស្សស្រី ប្រហែលជាគាត់មិនចង់អោយនរណាម្នាក់ចេញមកនិយាយជំនួស Natty និង Dream ក៏បានអះអាងហើយថាមិនពាក់ពទ័្ធអ្វីជាមួយនិងទំនាក់ទំនងរបស់ Koi-Nikki
បើសួររឿងស្និតស្នាលជាមួយលោក Noon Suthipha យើងគ្រាន់តែស្គាល់គ្នាក្នុងឋានៈជាអ្នករួមការងាររបស់ Nikki មិនបានស្និតជាមួយគ្នាជាពិសេសអីនោះទេ ចុះរឿងដែលត្រូវសម្ដែងជាមួយគ្នាតើត្រូវលុបចោលតែម្ដងមែនទេ ក្នុងរឿងការងារវាអាស្រ័យទៅតាមរសនិយម ហើយវិសាលភាពនៃការងារគឺខុសគ្នា មិនចង់មកអង្គុយគិតបង្ហាញមតិយោបល់ថាល្អឬមិនល្អ ចូលចិត្តមិនចូលចិត្ត នរណាចូលចិត្តមើលបែបណាគឺជាសិទ្ធរបស់ពួកគេទេ
ទាំងខ្ញុំនិងគាត់គឺសុទ្ធតែគោរពរឿងការធ្វើការងារស្រាប់ទៅហើយ ខ្ញុំក៏ផ្ដល់កិត្តយសដល់ Nikki ក្នុងការសម្រេចចិត្តផ្ទាល់ខ្លួនរបស់គាត់ ស្ទើរតែមិនដែលមានទាល់តែសោះរឿងជីកកកាយការងារគ្នា នៅពេលសួរថា Nikki លេងជាមួយមនុស្សស្រីផ្សេងច្រើនពេកទៅ Koi មានអាក់អន់ចិត្ត មុននិងឆ្លើយថាសុំពេលគិតតិចសិន ក្រោយមកទើបប្រាប់ថា ប្រសិនបើមានអ្វីដែលធ្វើអោយខ្ញុំមានអារម្មណ៍ថាមិនល្អ ក៏បាននិយាយគ្នារួចហើយតាំងពីចាប់ផ្ដើមទាក់ទងគ្នា
បញ្ហារបស់គូរខ្ញុំគឺ ទាំងពីរនាក់ប្រាស្រ័យទាក់ទងគ្នាតិច ខ្ញុំយល់ថាខកចិត្តក្នុងការរំពឹងទុកអោយខាងប្រុសយល់ចិត្ត ទើបត្រូវធ្វើអោយយើងទាំងពីរទាក់ទងគ្នាតិច ដល់ពេលដែលខ្ញុំហត់នឿយពីរឿងផ្សេងៗ ទើបធ្វើអោយខ្ញុំមានអារម្មណ៍ថាលែងចង់ព្យាយាមទៀតហើយ ជំនួសនូវអ្វីពីដំបូងដែលយើងអាចនិយាយថាបងកែទៅ ខ្ញុំកែទៅ ប៉ុន្ដែយើងបែរជាមើលរំលងការទាំងអស់នេះ ចុងក៏សល់ត្រឹមពាក្យថាយើងហត់ បែកគ្នាទៅល្អជាង ពេលដែលខ្ញុំនៅជាមួយ Nikki ខាងប្រុសគាត់ល្អ
អត្ថបទដោយ : នីត្តា











