Mai Davika ប្រមូលខោវអាវទៅ LA ទទួលបានរង្វាន់ការងារ #huadingawards2023 សំខាន់ស្ទាយនៃការតុបតែងខ្លួនគឺថាអេម…..! មានរូបភាព
ចាត់ទុកថានេះជាភាពជោគជ័យធំរបស់តារាសម្ដែងស្រី Mai Davika ដែលជាក់ស្ដែង (1 មេសា 2023) ទទួលបានរង្វាន់ការងារ Huading Awards 2023 ពានរង្វាន់កម្សាន្តនៅប្រទេសចិន ដែលឆ្នាំនេះបានធ្វើឡើងនៅ LA សហរដ្ឋអាមេរិក ជាមួយរង្វាន់ Best Global Teleplay Leading Actress ពីខ្សែភាគយន្ដ “ចង្វាក់បេះដូងរបស់អ្នកគឺស្អាត”
ហើយក្រៅពីរឿងដែលគួអោយកោតស្ញាប់ស្ញែងនេះហើយ ក៏នៅមានរឿងមួយទៀតដែលមិនអាចមើលរំលងបានគឺការតុបតែងខ្លួនរបស់ Mai ក្នុងកម្មវិធីខាងលើនេះ គឺនាងបង្ហាញខ្លួនជាមួយអាវយឺតរឹមជាប់ខ្លួន និងបង្ហាញរូបរាងរបស់នាងយ៉ាងច្បាស់ ចង្កេះតូចស្ដើងត្រូវចិត្តហ្វេនៗណាស់ នេះជាម៉ាកល្បីឈ្មោះ ALAIA បូករួមជាមួយខ្សែក BVLGARI ហើយមួយឈុតទៀតគឺ រូបវេងភ្លឺភ្លេកជាមួយប៉ាក់ដិនពណ៌ផ្ទៃមេឃ ពិតជាស្រស់ស្អាតខ្លាំងពីម៉ាកល្បីរបស់ Gucci
នេះបានសមជាកំពូលតារាល្បីពិតៗទាំងពូកែទាំងស្អាត តើហាមមិនអោយហ្វេនៗកោតសរសើរយ៉ាងម៉េចបានទៅ
អត្ថបទដោយ : នីត្តា













