Patricia ពរពោះយ៉ាងធំបបួលស្វាមីទៅហាត់ប្រាណ Note បារម្ភផងសើចផងសំខាន់មានសកម្មភាពដែលគួអោយអស់សំណើច! មានវីដេអូ
បន្ទប់ពីរៀបការហើយភាពផ្អែមល្ហែមចេះតែកើនឡើងមិនឈប់ សម្រាប់គូររបស់ Patricia Good និងស្វាមី Note Wiset មើលទៅក៏កាន់តែពិសេសទៅទៀតព្រោះពេលនេះជិតបានក្លាយជាលោកប៉ាអ្នកម៉ាក់គេពេញទំហឹងហើយ ហើយភាពគួអោយស្រលាញ់របស់ Note Wiset ក្នុងការមើលថែភរិយាក៏ល្អជាពិសេសដែរ
ដូចជាវីដេអូជាក់ស្ដែងដែលហ្វេនបានឃើញនៅក្នុង tiktok ខាងលោកប៉ារូបសង្ហាបានយកមកផុសបង្ហាញពីសកម្មភាពដ៏គួអោយស្រលាញ់ខណៈពេល Patricia បបួលខ្លួនទៅហាត់ប្រាណជាមួយ ហើយរូបភាពរបស់ Patricia ក្នុងសភាពពោះដ៏ធំជាងមុនតែម៉ាក់ៗតស៊ូខ្លាំងណាស់ ជាពិសេសសម្រស់គឺថាស្រស់ស្រាយផ្ទៃមុខភ្លឺថ្លាពិតៗ ចំណែកឯស្វាមីវិញក៏ទៅកំដរភរិយាហាត់ប្រាណបានជាគ្នា និងចាំថតវីដេអូផ្ញើរហ្វេនៗបានទស្សនាជាមួយគ្នា
ហើយហ្វេនៗក៏មិននៅស្ងៀមស្ងាត់ដែរ នាំគ្នាចូលមកឡាយនិងខមិនព្រោងព្រាតពេញទឹកពេញដីព្រោះតែភាពគួអោយស្រលាញ់របស់អ្នកទាំងពីរ
អត្ថបទដោយ : នីត្តា






















