ស្រស់សង្ហាណាស់! Boy Pakorn បង្ហាញខ្លួនក្នុងថ្ងៃពិព័រណ៍គ្រឿងពេជ្រជាមួយកញ្ញា​ តូតា សមគ្នាណាស់!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កាលពីម្សិលមិញនេះ តារាសម្ដែងថៃ​ប្រុសសំបូរប្រជាប្រិយភាពលោក Boy Pakorn បានបង្ហាញខ្លួននៅលើទឹកដីប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងកម្មវិធីពិព័រណ៌គ្រឿងពេជ្រ Chateau Des Gems ជាមួយនិងតារាខ្មែរល្បីៗជាច្រើនផងដែរ។

ជាក់ស្ដែងនៅថ្ងៃពិព័រណ៍នេះផងដែរ គេបានឃើញលោក តុបតែងខ្លួនយ៉ាងស្រស់សង្ហា ថតរូបជាមួយនិងតារាខ្មែរៗជាច្រើនមើលទៅកាន់តែស្រស់ស្អាត ជាពិសេសនោះគឺនៅពេលដែលលោកថតជាមួយនិងកញ្ញា តូតា តារាល្បីឈ្មោះក្នុងស្រុកខ្មែរយើង មើលទៅពិតជាសក្ដិសមគ្នាខ្លាំងណាស់ ពិសេសគឺរូបសម្រស់ស្អាតៗដូចគ្នាតែម្ដង។

ពិតណាស់តាមរយៈរូបភាពប៉ុន្មានសន្លឹកនេះផងដែរ​ គ្រាន់តែទស្សនិកជនបានឃើញភ្លាម គ្រប់គ្នាក៏បង្ហាញអារម្មណ៍រំភើប និងនាំគ្នាចែករំលែកតៗគ្នាពេញបណ្ដាញសង្គម៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី