Chompoo ប្រាប់ពីវិធីសំឡុតកូនៗគ្រប់គ្នាដឹងហើយគាំងយោបល់សូម្បីតែ Janie ក៏នឹកស្មានមិនដល់ថា…..! មានវីដេអូ

ឃើញអ្នកម៉ាក់រូបស្រស់ Chompoo Araya ជាអ្នកម៉ាក់គួអោយស្រលាញ់ ចិញ្ចឹមមើលថែកូនៗបានយ៉ាងល្អ Shayfa-Phayu ត្រូវចិត្តត្រូវថ្លើមអ្នកនៅជុំវិញ ប៉ុន្ដែអ្នកណាទៅដឹងទៅថាវិធីនៃការប្រៀនប្រដៅកូនៗរបស់នាង យ៉ាងម៉េចនោះ ខណៈពេលដែលនាងនិយាយនៅក្នុងកម្មវិធី 3zap បានធ្វើអោយម្នាក់ៗត្រូវចំហរមាត់

ទាំងអស់នេះក្នុងកម្មវិធី 3zap កាលពីថ្ងៃទី 2 មេសា បានធ្វើការអញ្ជើញភ្ញៀវកិត្តិយសយ៉ាង Janie Tienphosuwan និង Woonsen Wiritthipha មកជជែកចែកចាយពីរឿងរ៉ាវផ្សេងៗដូចជាការចិញ្ចឹមមើលថែកូន Janie ប្រាប់ថាសម្រាប់នាងជាអ្នកម៉ាក់ដែលជាមិត្តកូន នៅពេលនិយាយ ” ឯណា…..ថ្ងៃនេះចែកនំជាមួយអ្នកម៉ាក់យ៉ាងម៉េចខ្លះ” ដល់ពេលកូននិយាយយើងក៏ស្ងាត់ នៅពេលកាចបំផុតគឺ “ថ្ងៃនេះកូនមិនគួអោយស្រលាញ់សោះ” ហើយអូន Nola គាត់ក៏យល់បានភ្លាមថា ធ្វើបែបនេះមិនបានទេ

After Footer (Active) - damrei Mr1 Zone2

ខណៈពេលដែលកំលោះ Young Kanchai ប្រាប់ថា រឿងនេះពិតជាខុសប្លែកពីករណីរបស់ខ្លួនខ្លាំងណាស់ នៅពេលដែលខ្លួនស្ដីអោយអូន Mayu អូន Mayu គាត់និងនិយាយកាត់យើងថា “Mayu គួតែទៅកើតជាកូនរបស់លោកប៉ាផ្សេងទៀត” “និងលាចាកចេញពីផ្ទះ” (សើចពេញកម្មវិធី) ព្រោះពេលខ្លួនកាច គឺកាចខ្លាំងណាស់

 

ចំណែកឯម៉ែ Chompoo វិញប្រាប់ថា សម្រាប់ខ្លួននាងផ្ទាល់គឺមិនមានករណីដែលកូនសុំលាចាកចេញពីផ្ទះនោះទេ ខ្ញុំព្យាយាមធ្វើអោយកូនៗស្គាល់ពីតម្លៃគ្រប់យ៉ាង ហើយពេលពួកគាត់មិនពេញចិត្តនិងអ្វីមួយ អានេះមិនល្អអានេះមិនចូលចិត្ត ខ្ញុំក៏ប្រាប់ថា “ចា បន្ទិចទៀតនិងបញ្ជូនអោយទៅនៅផ្ទះផ្សេងហើយ តើត្រូវការទេចា” ហើយកូនៗគាត់ក៏មិនព្រម ខ្លាច ប៉ុន្ដែការដែលប្រាប់កូនថា ធ្វើបែបនេះមិនគួអោយស្រលាញ់សោះ គឺទប់គាត់មិនឈ្នះទេ មានតែប្រែកាយហើយមើលទៅ បែងរូបជា 2 ជា 3 សូម្បីតែ Woonsen នៅប្រាប់ថានឹកស្រម៉ៃមិនឃើញពីសភាពរបស់ Chompoo កាចនោះទេ ហើយខាង Janie ក៏និយាយដូចគ្នាដែរថា នឹកស្រម៉ៃមិនឃើញដូចគ្នា

យ៉ាងណាក៏ដោយទាំង Janie ហើយនិង Woonsen គិតដូចគ្នា ព្រោះតែបើមើលតាមកូនប្រុសរបស់នាង ប្រហែលជាត្រូវប្រើកំលាំងខ្លាំង ហើយជាពិសេសមានដល់ទៅពីរនាក់ទៀត

អត្ថបទដោយ​ : នីត្តា