អូហូរាងអ្នកម្ដាយកូនពីរឡើងនៅស៊ិចស៊ី ឡើងនៅស្វែលស្រឡូននៅឡើយទេថែមទាំងHappyជាខ្លាំងថែមទៀត! តារាសម្ដែងស្រីជើងចាស់តួឆ្នាស់តួឆ្នើមដ៏ល្បីក្នុងរឿងភាគថៃនាពេលកន្លងមកនាង Noey Chotika នាំក្រុមគ្រួសារតូចរបស់នាងទៅលំហែរកាយនៅមាត់សមុទ្រមានស្វាមីនិងកូនប្រុសស្រីដ៏គួរឲស្រលាញ់ទាំងពីរនាក់។
ដោយតារាសម្ដែងស្រី Noey Chotika ប៉ុន្មានឆ្នាំកន្លងមកនេះហាក់ដូចជាបាត់មុខបាត់មុខមិនមានសម្ដែងរឿងភាគថ្មីក្នុងកញ្ចក់ទូរទស្សន៍ទៀតនោះទេ តែសម្រាប់តាមបណ្ដាញសង្គមវិញរូបនេះនៅតែបង្ហាញវត្ដមានឲអ្នកគាំទ្របានឃើញ ជាពិសេសការបង្ហោះជីវិតប្រចាំថ្ងៃរីករាយជាមួយក្រុមគ្រួសារតូចរបស់នាង។ ដោយតារាស្រីនាង Noey ពេលនេះមានកូនពីរនាក់ហើយប្រុសមួយស្រីមួយ ដូចបំណងដែលប្ដីប្រពន្ធអ្នកទាំងពីរចង់បាន តែទោះបីជាមិនរវល់ជាមួយកាងារសិល្បៈដូចមុន តែរូបនាងក៏នៅរវល់ជាមួយកាងារជាម្ចាស់អាជីវកម្មស្រីថៅកែប្រេនគ្រឿងសម្អាងម៉ាកCho។ យ៉ាងណាក៏ដោយក៏រូបនាងនៅតែបំពេញតួនាទីជាភរិយានិងជាម្ដាយដ៏ល្អមើលថែក្រុមគ្រួសារ និងបានដើរលេងជុំគ្នាជាញឹកញាប់នៅថ្ងៃទំនេរ ជាគ្រួសារតារាដ៏កក់ក្ដៅមួយដែលតែងទទួលបានការសសើរពីមហាជន។ ហើយថ្មីៗនេះដែរផ្ទះម៉ែNoeyទៅលេងសមុទ្រទាំងក្រុមគ្រួសារថែមមានរូបស្អាតៗមកបង្ហោះថែមទៀត ទាំងស្បែកទាំងរាងរបស់ម៉ែNoeyនៅខ្ញង់នៅឡើយទេ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ