គេនាំគ្នាមកស្វីតពីនាក់ Naphat និង Baifern ថ្ងៃសម្រាកជិះឡានលំហែរកាយតាមព្រៃតាមភ្នំ….

គូស្នេហ៍ថ្មីថ្មោងមួយគូនេះស្វីតដល់ហើយ!​ តួឯកប្រុសរូបសង្ហារលោក Naphat Siangsomboon និងតួឯកស្រីដ៏ស្រស់ប្រិមប្រិយនាង Baifern Pimchanok ត្រូវបានអ្នកគាំទ្រហៅថាជាគូស្នេហ៍ថ្មីថ្មោងក្នុងសិល្បៈថៃ ព្រោះតែឃើញពីភាពផ្អែមល្ហែមនិងការសារភាពស្នេហ៍យ៉ាងរ៉ូមែនទិករបស់អ្នកទាំងពីរ។

តារាប្រុសស្រីទាំងពីរដួងគឺជាមិត្តរួមកាងារគ្នាមកច្រើនឆ្នាំហើយ និងបានសម្ដែងរឿងភាគជាមួយគ្នាជាច្រើនរឿងផងដែរ មានអ្នកគាំទ្រចាប់គូឲអ្នកទាំងពីរជាច្រើនឆ្នាំតែតារាទាំងពីរចេះតែប្រកែកថាជាមិត្តភក្ដិ។ ស្រាប់តែប៉ុន្មានខែមុននេះតួឯកប្រុសលោក Naphat បានចេញមកធ្វើការសម្ភាសន៍សារភាពស្នេហ៍ថារូបលោកពិតជាលួចស្រលាញ់ Baifern មែន ฺពីពេលនេះទៅនឹងតាមសុំស្រលាញ់និងតាមយកចិត្ដរហូតដល់Baifernព្រម ឲតាមយកចិត្តមួយជីវិតក៏លោកព្រមដែរ។ ក្រោយពីការសារភាពនេះរួចមក គេតែងឃើញគូនេះមានរូបភាពស្វីតៗនិងមានការចេញទៅដើរលេងជាមួយគ្នាជាញឹកញាប់ ហើយថ្មីៗនេះផងដែរ ទាំងBaifernនិងNaphat បានទៅដើរកំសាន្ដតាមព្រៃតាមភ្នំតែពីរនាក់យ៉ាងមានក្ដីសុខ ហៅថាជាគូស្នេហ៍ថ្មីថ្មោងក្នុងសិល្បៈថៃក៏មិនខុសនោះដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ