Nine-Baifern បើកឡានដើរលេងមើលទេសភាពព្រៃភ្នំ….តែមានរឿងផ្សេងដែលគួអោយចាប់អារម្មណ៍ជាងទេសភាពព្រោះតែអ្នកទាំងពីរ…..! មានវីដេអូ
ឃើញស្ងាត់ៗតែសកម្មភាពផ្អែមល្ហែមរបស់អ្នកទាំងពីរគឺថាធ្ងន់ធ្ងរខ្លាំងណាស់ Nine Naphat និង Baifern Pimchanok កើនឡើងរាល់ថ្ងៃ ហើយថ្មីៗនេះក៏បានធ្វើអោយហ្វេនៗអៀនក្រហមថ្ពាល់ជំនួសនៅពេលបានឃើញអ្នកទាំងពីរញិកញ៉ាក់ដាក់គ្នមិនឈប់
ជាក់ស្ដែងអ្នកទាំងពីរបាននាំគ្នាជិះឡានដើរលេងមើលទេសភាពស្អាតៗជាមួយគ្នា ហើយខាង Nine ក៏បានផុស Story យ៉ាងផ្អែមល្ហែមក្នុង IG រូបភាពគួអោយស្រលាញ់របស់ខាងស្រីដែលកំពុងអង្គុយនៅខាងៗ មើលវីដេអូហើយយល់ថាស្វីតជាងនៅក្នុងរឿងភាគទៅទៀត
ចំណែកឯងនៅក្នុង Story របស់ Baifern បានបង្ហោះរូបភាពរបស់ daisies ដែលជាផ្កាដែលត្រូវបានគេឲ្យក្នុងឱកាសបុណ្យនៃក្តីស្រឡាញ់កន្លងមកផងដែរ ហើយរូបភាពស្អាតៗ របស់នាងក៏ត្រូវបានផុសនៅលើបណ្ដាញសង្គមជាច្រើនសន្លឹកផងដែរ រូបភាពដែលបានឃើញគឺពិតជាស្រស់ស្អាតខ្លាំងណាស់
ទេសភាពក៏ស្រស់ស្រាយមនុស្សក៏មើលទៅពេញទៅដោយក្ដីសុខទៀត បែបនេះមិនអោយហ្វេនៗបង្អាប់យ៉ាងម៉េចបានទៅ “ដូចជាកូនក្មេងអាយុ 3ឆ្នាំកំពុងពេញស្រលាញ់និងក្ដីសុខបំផុត ធ្វើអោយមិត្តភ័ក្ដឆ្ងល់អស់ហើយណា”
អត្ថបទដោយ : នីត្តា
































