សង្សាយើងៗត្រូវតែប្រច័ណ្ឌ! Mario សារភាពត្រង់ៗថាពិតជាប្រច័ណ្ឌសង្សាខ្លាំងណាស់អោយតែនាងហ៊ាននិយាយពាក្យនៅចំពោះមុខ…..! មានវីដេអូ

ព្រមទទួលស្គាល់កាពិតថាជាមនុស្សពូកែប្រច័ណ្ឌ សម្រាប់កំពូលតារាប្រុសរូបសង្ហាលោក Mario Maurer ដោយជាក់ស្ដែង សាម៉ីខ្លួនបានបើកចិត្តនិយាយក្នុងកម្មវិធី TITAI KROU បែបកំប្លែងៗថា មិត្តស្រី Chanji Chanjira ចង់សរសើរថានរណាសង្ហាគឺមិនបានសោះឡើយ ព្រោះខ្លួនក៏មិនមែនធម្មតាដែរ ជាតំណាងអោយកំលោះក្នុងតំបន់ដូចគ្នា មួយប្រទេសខ្លួនចង់សង្ហាជាងគេទៅហើយ ទើបយល់ថាមិនត្រូវសរសើរអ្នកផ្សេងនោះទេ

ក្រៅពីនេះ Art Palangtham ជាពិធីករ នៅជាន់កែងទៀតថា មិនមែនតែរឿងសរសើរថាគេសង្ហាមិនបានតែប៉ុណ្ណឹងនោះទេ តែសរសើរថាក្បាលដោះពណ៌ផ្កាឈូកជាងក៏មិនបានដែរ  Mario ឆ្លើយតបថា “អូហូ!!! មានកន្លែងលក់មុខហើយខ្ញុំ!! មិនបានៗទេ រឿងនេះដល់ថ្នាក់ត្រូវបែកគ្នាតែម្ដង ប្រសិនបើហានសរសើរក្បាលដោះអ្នកផ្សេង” ធ្វើអោយពិធីករទាំងអស់សើចឡើងចង់រឹងពោះតែម្ដង

After Footer (Active) - damrei Mr1 Zone2

ខណៈពេលជាមួយគ្នានោះផងដែរអ្នកបណ្ដាញសង្គមនាំគ្នាបង្អាប់ថា យល់ហើយថាគ្រប់ពេលដែលកញ្ញា​  Chanjira ផ្ដល់បទសម្ភាសន៍ឯណា ក៏និយាយតែពាក្យថា Mario សង្ហាបំផុត តាមពិតនៅពីខាងក្រោយគឺបែបនេះសោះ (សើច)

អត្ថបទដោយ : នីត្តា