បែកគ្នាហើយធ្វើដូចធម្មតា! Nikki ជួបអតិតមិត្តស្រីដោយចៃដន្យហើយក៏បានធ្វើរឿងមួយនេះគ្រប់គ្នាឡើងគាំងយោបល់! មានវីដេអូ
ទោះបីជាពិធីករកំលោះអារម្មណ៍ល្អយ៉ាង Nikki Nachat ចែកផ្លូវគ្នាជាមួយ Koi Aratchaporn មួយរយៈហើយក្ដី តែការបញ្ចប់នេះដោយល្អទេ ហើយក៏នៅមានក្ដីព្រួយបារម្ភចំពោះគ្នាដូចដើម យើងអាចដឹងបានព្រោះឃើញខាងស្រីជូនពរខួបកំណើតចំពោះខ្លួនកាលពីថ្ងៃទី 25 មិនា កន្លងមកនេះ
ហើយថ្មីៗនេះ (4 មេសា 2023) កក្រើកអ្នកបណ្ដាញសង្គមសារជាថ្មី នៅពេលកំលោះ Nikki បានផុស story ថាបានជួបជាមួយ Koi ដោយចៃដន្យ ហើយខាងប្រុសក៏បានដើរចូលទៅរាក់ទាក់ជាមួយអតិតមិត្តស្រី ព្រមទាំងបង្អាប់ថា មកអង្គុយផឹកតែអីតែម្នាក់ឯង ថែមទាំងមានសរសើរថា “នរណាគេអីក៏ស្អាតម្លេ៉ស មកផឹកតែម្នាក់ឯង” ដល់ថ្នាក់ខាងស្រីឡើងអៀន មុន Nikki អោយ Koi បីកូនឆ្កែ ហើយនាងក៏ចាប់បីព្រមទាំងនិយាយថា “ទៅនៅជាមួយប៉ាសិនទៅ”
រឿងនេះក៏បានធ្វើអោយហ្វេនៗមានក្ដីសង្ឃឹមខ្លះៗថាអ្នកទាំងពីរអាចចាប់ដៃគ្នាដូចដើម ហើយក៏គាំទ្រអោយខាងប្រុសតាមញ៉ែខាងស្រីបានសម្រេច
អត្ថបទដោយ : នីត្តា