ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថាវិស័យចម្រៀង Kpop បានចាប់ផ្ដើមល្បីសុះសាយតាំងពីកំឡុងឆ្នាំ ២០០៩ មកម្ល៉េះ។ ភាពល្បីល្បាញរបស់វិស័យមួយនេះបានធ្វើឲ្យមនុស្សជាច្រើនចងក្លាយខ្លួនជាតារា Kpop មិនមែនមានតែជនជាតិកូរ៉េនោះទេដែលចង់ធ្វើជាតារាចម្រៀងក្នុងវិស័យនេះ សូម្បីតែបណ្ដាជនជាតិជាច្រើននៅជុំវិញពិភពលោកក៏ចង់ក្លាយខ្លួនជាតារា Kpop ដែរ។
ក្នុងនោះក៏មានជនជាតិថៃជាច្រើនបានព្យាយាមសាកល្បងហ្វឹកហាត់ដើម្បីធ្វើជាតារា Kpop ប៉ុន្ដែវាមិនមែនជាការងាយស្រួលនោះទេ ពីព្រោះថាត្រឹមតែដាក់ពាក្យធ្វើជាតារានៅប្រទេសថៃដែលជាស្រុកកំណើតរបស់ខ្លួនក៏មានភាពលំបាកមិនស្ទើរទៅហើយ នេះកុំថាឡើយដល់ឆ្លងប្រទេសទៅធ្វើជាតារាចម្រៀងកូរ៉េទៀត។
ប៉ុន្តែក៏មានតារាថៃ ៥ រូប ដែលបានសម្រេចបំណងប្រាថ្នារបស់ខ្លួនក្លាយជាតារចម្រៀង Kpop ពួកគេមិនត្រឹមតែបានសម្រេចបំណងនោះទេ ថែមទាំងក្លាយជាតារាដែលមានកេរ្ដិ៍ឈ្មោះបោះសំឡេងយ៉ាងខ្លាំងថែមទៀតផង៕
តោះក្រឡេកទៅមើលតារាថៃទាំង ៥ រូបនេះ បន្តិចទៅមើល៖
1 Nickhun សមាជិកក្រុម 2PM
2 BamBam សមាជិកក្រុម GOT7
3 Ten សមាជិកក្រុម NCT
4 Lisa សមាជិកក្រុម BlackPink
5 Minnie សមាជិកក្រុម G-Idle
តើប្រិយមិត្តចូលចិត្តតារារូបណាដែរ?
អត្ថបទដោយ៖ ស្រីពេជ្រ