Mai Davika ហោះហើរទៅហូលីវូត បើកបង្ហាញស្ទាយតែងខ្លួនបែបថ្មីស្លៀកខោវដ៏គួអោយចាប់អារម្មណ៍ ធ្វើអោយគ្រប់គ្នាស្ទើរតែភ្លេចសម្លឹងមើលមុខ
តារាសម្ដែងស្រីល្បីឈ្មោះ Mai Davika ដោយជាក់ស្ដែងបានប្រមូលខោវអាវហោះហើរទៅរួមការងារប្រកាសរង្វាន់ The 36th Huading Awards នៅ Los Angeles សហរដ្ឋអាមេរិក ហើយបានទទួលរង្វាន់ Best Global TV Series Leading actress ក្នុងរឿងចង្វាក់បេះដូងលោកស្អាត បង្កើតអោយមានការភ្ញាក់ផ្អើលជាខ្លាំងដល់ហ្វេនៗអ្នកគាំទ្រ
ជាក់ស្ដែង Mai បានប្រលែងខ្លួនជាមួយហ្វេសិនថ្មីអង្រួនបេះដូងហ្វេនៗទាំងក្នុងនិងក្រៅប្រទេសជាខ្លាំង ព្រោះឈុតដែលនាងស្លៀកពាក់ពិតជាទាក់ទាញខ្លាំងណាស់ ខាងលើពាក់អាវធំដៃវែងជិត តែខាងក្រោមវិញគឺថាស្លៀកវែងដែរតែមានកន្លែងវាង មើលមួយភ្លេតដូចស្លៀកតែលីអូអញ្ចឹង
ក្រៅពីនេះនាងបានសរសេរជាប្រយោគថា “អាវដៃវែងខោវជើងវែង អ្នកគាំទ្រគាត់លែងបារម្ភហើយចា” អ្នកគាំទ្រមិនបារម្ភទេ តែសង្សាឯណោះទេដែលបារម្ភនោះ
អត្ថបទដោយ : នីត្តា












