ដឹងតែដូរមុខរបរហើយ Aum Patchrapa បង្ហាញសមត្ថភាពឡើងច្រៀងចម្រៀងពិរោះមិនពិរោះមិនសំខាន់ទេតែអ្វីដែលសំខាន់គឺបានធីបច្រើនណាស់! មានវីដេអូ
យូរៗទើបមានឱកាសកាន់ម៉ៃឡើងច្រៀងបង្ហើរសំនៀងលើឆាកម្ដង ដូច្នេះហើយទើបសុំបង្អួតរូបភាពខ្លះៗនៅលើបណ្ដាញសង្គម IG story ឈ្មោះ @aum_patchrapa
សម្រាប់តួឯកស្រីស្អាតល្បីឈ្មោះប្រចាំប្រទេសថៃយ៉ាង Aum Patchrapa ដោយជាក់ស្ដែងសាម៉ីខ្លួននាងបានបបួលក្រុមមិត្តសម្លាញ់ទៅជប់លៀងតិចតូចយ៉ាងសប្បាយរីករាយហើយក៏បានឡើងឆាកច្រៀងចម្រៀងជុំមិត្តភ័ក្ដ
ដោយ Aum នាងមិនអោយពេលវេលាដ៏ពិសេសកន្លងផុតទៅទទេរៗនោះទេ បង្កើតភាពសប្បាយរីករាយយ៉ាងពេញទំហឹង បើមិនពិរោះពិតជាចម្លែងហើយព្រោះថានាងទទួលបានធីបរាប់ម៉ឺនបាត!!! ជាមួយគ្នានេះផងដែរនាងក៏នៅមានសរសេរជាប្រយោគដែលបង្ហាញពីក្ដីសុខ ហ្វេនៗដែលបានឃើញក៏សប្បាយរីករាយជាមួយនាងដែរ
“សូមអរព្រះគុណដល់អ្នកមានគុណទំនុកបម្រុងទាំងអស់ រាប់ម៉ឺនដែរចា លើកក្រោយណាត់ទៀត”
“ច្រៀនមិនសូវទេ តែបានពូកែទទួលលុយយោង”
“សម្លេងមិនពិរោះទេ តែក៏បានធីបច្រើនដែរ នៅមានច្រើននាក់ទៀតប៉ុន្ដែអត់មានវីដេអូ ខ្ញុំនិងយកលុយទាំងអស់នេះទៅទិញក្បាលម៉ៃដើម្បីរកលុយចិញ្ចឹមជីវិតចា”
អត្ថបទដោយ : នីត្តា


















