ជាពត៌មានកក្រើកមួយទៀតហើយ ដែលមានក្រុមគ្រួសារតារាថៃមានជាប់ពាក់ព័ន្ធនឹងរឿងក្ដីខុសច្បាប់រហូតត្រូវចាប់ខ្លួននិងជាប់ឃុំឃាំងក្នុងគុក។ ដោយមួយរយះពេលចុងក្រោយនេះក្រុមប៉ូលីសថៃបានបើកសំណុំរឿងក្ដីចាប់ខ្លួនអ្នកនៅពីក្រោយល្បែងអនឡាញខុសច្បាប់ និងការក្រុមហ៊ុនបោកប្រាស់លុយជាបណ្ដាញ មានឈ្មោះក្រុមគ្រួសារតារាថៃមួយចំនួនត្រូវបានប៉ូលីសកោះហៅនិងចាប់ខ្លួនដូចការចេញផ្សាយនាពេលកន្លងមក។ ហើយលើកនេះអ្នកដែលប៉ូលីសរកឃើញថាពាក់ព័ន្ធនោះគឺជាស្វាមីរបស់តារាស្រីតួឆ្នាស់តួឆ្នើមក្នុងសិល្បៈថៃនាង Yardthip Rajpal។
ដោយតារាស្រីនាង Yardthip Rajpal ទើបបានប្រកាសដែលដំណឹងដែលខ្លួនរៀបការជាមួយស្វាមីអ្នកជំនួញមិនយូរប៉ុន្មាននោះទេ ថែមរូបនាងក៏បានប្រាប់ពីដំណឹងដែលមានកូនតូចជាចំណងដៃគូស្នេហ៍អ្នកទាំងពីរផងដែរ។ ស្រាប់តែថ្មីៗនេះក្រុមគ្រួសារនាងមានធ្លាយដំណឹងស្វាមីត្រូវបានក្រុមប៉ូលីសចាប់ខ្លួនបាត់ទៅហើយ គឺមកចាប់ដល់ផ្ទះតែម្ដងក្រោយពីកោះហៅមិនទៅ។ ថែមទាំងបានបង្ហាញភស្ដុតាងថាស្វាមីរបស់ Yardthip រូបនេះកឺជាមេក្លោងធំនៅពីក្រោយវេបសាយល្បែងអនឡាញខុសច្បាប់មួយ រួមចាប់ខ្លួនជាមួយបក្សពួក៨នាក់ទៀត។ ពេលនេះរូបលោកមិនត្រូវបានអនុញ្ញាតិ្ដឲមានការធានាខ្លួននោះឡើយទោះជាបង់ប្រាក់ច្រើនយ៉ាងណាក៏ដោយ ស្ថិតនៅក្នុងការឃុំឃាំងក្នុងគុករង់ចាំការកាត់ក្ដីសម្រេចពីតុលារព្រមជាមួយភស្ដុតាងបន្ថែមទៀត។ ចំណែកឯតារាស្រីនាង Yardthip ជាភរិយាវិញ ពេលនេះមិនមានការចាប់ខ្លួននោះឡើយ ព្រោះមិនទាន់រកឃើញភស្ដុតាងណាមួយដែលបញ្ជាក់ថារូបនាងបានពាក់ព័ន្ធជាមួយមុខរបរខុសច្បាប់របស់ស្វាមីនៅឡើយទេ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ