គិតថាខ្លាំងចុងក្រោយស្រែកយ៉ៃ Matt Peeranee ស្លៀកប៊ីគីនីចុះលេងទឹកទន្លេក្រោមបរិយាកាសត្រជាក់….មានរឿងនឹកស្មានមិនដល់កើតឡើង! មានវីដេអូ
Matt Peeranee ស្លៀកសុទ្ធតែប៊ីគីនីចុះលេងទឹកទន្លេក្រោមបរិយាកាសដ័សែនត្រជាក់មានទាំងខ្យល់បក់ទៀត មានរឿងដែលហ្វេនៗបង្អាប់ព្រាត
តារាសម្ដែងស្រីល្បីឈ្មោះកូនកាត់យ៉ាង Matt Peeranee បានប្រមូលខោអាវដាក់កាបូបហោះហើរទៅសម្រាកលំហែកាយយ៉ាងសប្បាយរីករាយជាមួយលោកប៉ាជាទីស្រលាញ់នៅប្រទេស Norway ដំណើរកំសាន្ដលើកនេះមិនបានទៅតែម្នាក់ឯងនោះទេ គឺមានអ្នកម៉ាក់ស្រីស្អាតទៅជាមួយដែរ អាចដឹងបានតាមរយៈរូបថតយើងឃើញថានាងពិតជាមានក្ដីសុខខ្លាំងណាស់ ញញឹមស្រស់ស្រាយ ព្រោះតែបានមកនៅជួបជុំគ្រួសារជួបជុំជាមួយលោកប៉ា មានកិច្ចការកំសាន្ដច្រើនដែលធ្វើរួមគ្នា
ហើយក្នុងចំណោមកិច្ចការកំសាន្ដទាំងអស់នោះគឺ Matt បានប្រមូលប្អូនប្រុសនិងកូនឆ្កែសំណព្វចិត្តចុះលេងទឹកក្រោមបរិយាកាសដ៏សែនត្រជាក់ជាមួយឈុតប៊ីគីនី បន្ទាប់ពីចុះទៅហែលទឹកសាម៉ីខ្លួនបានឡើងមកសរសេរប្រយោគផុសនៅក្នុងបណ្ដាញសង្គមថា “ដល់ថ្នាក់ស្រែកចាចតែម្ដងហា #ហេតុៗៗអី”
គ្រប់គ្នាឃើញរូបភាពហើយដល់ថ្នាក់ប្រញាប់ចូលទៅខមិនបង្អាប់នាងច្រើន ប៉ុន្ដែនាងបានឆ្លើយតបយ៉ាងគួអោយស្រលាញ់ថា “លើកនេះសុំរងាជាងលើកមុន”
អត្ថបទដោយ : នីត្តា
















