ពូកែធ្វើដំណើរមែនសម្រាប់គ្រួសាររបស់អ្នកម៉ាក់រូបស្រស់ Dew Arisara ដោយទើបតែនាំកូនប្រុសដំបូងអូន Silas ហោះហើរទៅរស់នៅប្រទេសតៃវ៉ាន់ប្រទេសកំណើតរបស់លោកប៉ា Sebastian Lee មុននាង Dew វិលត្រលប់មកប្រទេសថៃវិញ ដើម្បីធ្វើជាសាក្សីរឿងល្បែងស៊ីសងអនឡាយ ម៉ាវកាវ 888 កាលពីថ្ងៃទី 27 មិនា កន្លងមក
ជាក់ស្ដែងនៅក្នុង IG ផ្ទាល់ខ្លួនរបស់ Dew បានផុសរូបភាពគ្រួសារទៅដើរលេងសម្រាកលំហែកាយ នៅប្រទេសម៉ាលេស៊ី ថែមទាំងបានបង្អួតរូបភាពដ៏គួអោយស្រលាញ់របស់កូនប្រុស កំពុងតែដេកលក់យ៉ាងស្រួលឃើញហើយគួអោយខ្នាញ់ខ្លាំងណាស់ ហើយអ្នកម៉ាក់រូបស្រស់ក៏បានសរសេរជាប្រយោគថា “ប៉េណាង – ម៉ាឡេស៊ី តាវកនមកដល់ហើយថា ទៅណាក៏បានដែរ ទៅមិនរួចក៏នៅតែថាទៅរួចដែរ មើលតែរូបក៏ដឹងពីសភាពចា”
ខាងឯហ្វេនៗអ្នកគាំទ្រវិញគឺថាសម្រុកចូលទៅចុចឡាយនិងខមិន បង្អាប់កំលោះតូចព្រោងព្រាត អ្នកខ្លះក៏សរសើរពីភាពគួអោយស្រលាញ់របស់គាត់ មានច្រើនណាស់ខាងក្រោមរូបភាព
អត្ថបទដោយ នីត្តា















