Nicha កៀកកើយ Tono ទៅធ្វើបុណ្យក្នុងថ្ងៃខួបកំណើតគម្រប់អាយុ 27 ឆ្នាំ តែអ្វីដែលសំខាន់ប្រយោគសុំពរពិតជាចាក់ដោតខ្លាំងណាស់! មានរូបភាព
មានសកម្មភាពពិសេសៗរាល់ឆ្នាំសម្រាប់តួឯកស្រី Nicha-Nattanicha ដោយថ្ងៃនេះជាថ្ងៃខួបកំណើត (12 មេសា) អាយុ 27ឆ្នាំ ដោយសាម៉ីខ្លួនបានបណ្ដើរម្ចាស់ចិត្តរូបសង្ហា Tono និងគ្រួសារទៅធ្វើបុណ្យជុំគ្នា
ដោយខាងស្រី បានផុសរូបភាពស្អាតៗនៅមាត់សមុទ្រ ហើយនៅមានសរសេរជាប្រយោគជូនពរថ្ងៃខួបកំណើតខ្លួនឯងថា “Happy birthday to me(: 12.04ឆ្នាំនេះសុំអោយ Nicha ស្គាល់ខ្លួនឯងកាន់តែខ្លាំងឡើង សប្បាយរីករាយជាមួយជីវិតខ្លួនឯងយ៉ាងពេញទំហឹង! សុំអោយគ្រួសារ មិត្តភ័ក្ដ គ្រួសារ មានក្ដីសុខ មានសុខភាពរឹងមុំា
សូមអរគុណគ្រប់យ៉ាងដែលមាននៅជុំវិញខ្លួនក្នុងពេលនេះ វាគឺជារឿងដែលល្អសមល្មមខ្លាំងណាស់ healthy support positive អ្វីៗគ្រប់យ៉ាងដែលធ្វើអោយយើងគឺជាខ្លួនយើងក្នុងអាយុ 27 ឆ្នាំ នូវអ្វីដែលយើងចូលចិត្ត សូមអរគុណគ្រប់ពាក្យជូនពរណាចា”
ក្រោមបរិយាកាសដែលឡោមព័ទ្ធទៅដោយមិត្តភ័ក្ដ និងអ្នកគាំទ្រចូលមកសរសេរពាក្យជូនពររបស់នាងក្នុងឆ្នាំនេះ ហើយខាងប្រុសឆ្នាំជូនអ្វីដល់សង្សាគឺមិនទាន់ដឹងទេមានតែចាំមើលបន្ដទៀត
អត្ថបទដោយ : នីត្តា






















