អស់សំណើច! គង់ ចាន់ស្រីមុំ តបទៅវិញផាំងៗ ក្រោយគេថាស្វាមីនាងមានចរិតចេក!(មានវីដេអូ)

កាលពីពេលថ្មីៗនេះ អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះវីដេអូមួយក្នុងបណ្ដាញសង្គមរបស់ខ្លួន បកស្រាយទៅកាន់មនុស្សមួយចំនួនដែលថាស្វាមីរបស់នាងមានចរិតចេក ធ្វើឲ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍ខ្លាំងណាស់។

ក្នុងនោះផងដែរអ្នកនាង គង់ ចាន់ស្រីមុំថា ស្វាមីរបស់នាងមិនមែនជាមនុស្សចរិតចេកនោះទេ គ្រាន់តែគាត់ចូលចិត្តលេងសើចច្រើន ហើយអ្នកនិយាយអ្នកទាំងអស់សំណើចទៀតថា បើចេកមែនមិនមែនបានកូនមួយដូចសព្វថ្ងៃនឹងទេ ហើយលោកប្រុងចង់បានកូនរហូតដល់៥នាក់ទៀតផង។

ក្រោយពេលលឺបែបនេះ មហាជនជាច្រើនពិតជាអស់សំណើចខ្លាំងណាស់ ហើយក៏លែកគិតទៀតដែលថា លោក សីហា គឺជាមនុស្សចេក តែនេះមកពីធម្មជាតិលោកគឺជាមនុស្សចូលចិត្តលេងសើចច្រើន ទើបគេគិតលើលោកបែបនេះ៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី