A thinphan ភ័យលុះព្រលឹងបន្ទាប់ពីរូបមួយសន្លឹកនេះត្រូវបានជីកកកាយឡើងមកព្រោះតែខ្លាច Ann ……! មានវីដេអូ

មានរឿងគួអោយស្រលាញ់ ផុសចេញមកអោយគ្រប់គ្នាបានសើចជ្រួញមុខទៀតហើយ សម្រាប់ A thinphan ដែលតែងតែបន្ថែមភាពផ្អែមល្ហែមបង្កប់ដោយសំណើចដល់មិត្តស្រីយ៉ាង Ann Thongprasom នៅក្នុង IG ជាញឹកញាប់

ជាក់ស្ដែង A thinphan លុះព្រលឹង ព្រលឹងចុងសក់ភ្លាមៗ នៅពេលមានអ្នកផ្ញើររូបភាពកាលពីអតិតកាសខណៈពេលកំពុងឈរកាន់ដៃជាមួយស្រីស្អាតនៅទឹកធ្លាក់ ថែមទាំងមានសរសេរជាប្រយោគថា “មានអ្នកផ្ញើររូបមកអោយ មើលដំបូង…..ស៊យហើយអញ ទៅកាន់ដៃនរណាគេអញ្ចេះ ប្រញាប់ទៅទាញយកវ៉ែនតាមកមើលអោយច្បាស់”

After Footer (Active) - damrei Mr1 Zone2

បន្ទាប់ធូរស្រាលក្នុងចិត្តខ្លាំងណាស់​ព្រោះស្រីស្អាតដែលឈរក្បែរកាយនោះមិនមែនជាស្រីណាផ្សេងនោះទេ តែគឺជា Ann Thongprasom កាលពីនៅវ័យស្ទាវៗ ដែលទាក់ទងមើលចិត្តគ្នាជាង 20 ឆ្នាំមកហើយ រឿងនេះធ្វើអោយមិត្តភ័ក្ដនៅក្នុងសិល្បៈរួមទាំងអ្នកគាំទ្រត្រូវប្រញាប់ចូលមកខមិនសើចព្រោងព្រាតតែម្ដងហើយ

អត្ថបទដោយ : នីត្តា