ឃើញជាតារាស្រីដែលមានទឹកមុខញញឹមញញ៉ែមរឹងមាំមើលថែខ្លួនឯងនិងក្រុមគ្រួសារបែបល្អពេលនេះ ការពិតតារាស្រីជើងចាស់តួអង្គអ្នកម្ដាយ Jennifer Kim ក៏ធ្លាប់មានអតីតមិនល្អមកហើយ ឆ្លងផុតអស់ហើយទើបដឹងថាខុសនិងទើបរកផ្លូវត្រូវឃើញដូចជីវិតបច្ចុប្បន្ននេះ។
ដោយតារាស្រី Jennifer Kim បាននិយាយក្នុងការសម្ភាសន៍មួយថា បច្ចុប្បន្ននេះរូបនាងមានក្ដីសុខណាស់ខ្លួនឯងមើលថែខ្លួនឯងបានយ៉ាងល្អ ធ្វើអ្វីដែលខ្លួនចូលចិត្តបានជោគជ័យក្នុងអាជីពកាងារដែលខ្លួនឯងស្រលាញ់ទាំងវិស័យចម្រៀងនិងអាជីពជាអ្នកសម្ដែងផងដែរ។ តែមុននឹងរីករាយដូចសព្វថ្ងៃនេះ រូបនាងធ្លាប់មើលឃើញថាពិភពលោកខ្មៅងងឹតសម្រាប់ខ្លួនឯងធ្លាប់មានចិត្តគិតខ្លីចង់បញ្ចប់ជីវិតខ្លួនឯងទៅវិញ។ តារាស្រី Jennifer Kim បានឲដឹងថា រូបនាងធ្លាប់រស់នៅជាមួយទំនាក់ទំនងស្នេហាដែលមានតែពាក្យថាអត់ធន់អត់ទ្រាំ ព្រោះតែគិតថានេះជាការស្រលាញ់ ធ្លាប់ឲគេធ្វើបាបចិត្តជាច្រើនលើកនិងឈានដល់ការធ្វើបាបមករូបរាងកាយនាង នឹកដល់រឿងនេះពេលនេះក៏ចង់សើចខ្លួនឯងដែរដែលធ្លាប់ល្ងង់យ៉ាងនេះ ពេលនេះគ្មានទេគិតខ្លីមានតែជីវិត happy មានក្ដីសុខ ផ្ដល់ស្រលាញ់ឲខ្លួនឯងបានរាល់ថ្ងៃ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ