ឬមួយគូនេះបែកហើយ? គូស្នេហ៍តារា God និង​ Bow ខំតែសសើរជាគូស្រលាញ់គ្នារាប់ឆ្នាំពេលនេះបង្ហាញចំណងស្នេហ៍ដល់ផ្លូវទាល់…

ឬមួយបែកគ្នាមួយគូទៀតហើយ! គូស្នេហ៍តារាដែលធ្លាប់តែមានភាពផ្អែមល្ហែមជាខ្លាំងក្នុងសិល្បៈថៃ គូរបស់តារាប្រុសស្រីជើងចាស់ God Jirayu និង Bow Benjawan ពេលនេះបង្ហាញសញ្ញាថាចំណងស្នេហារបស់អ្នកទាំងពីរដើរដល់ផ្លូវទាល់ លែងស្វីតដូចមុនហើយ។

ដោយច្រើនឆ្នាំកន្លងមកនេះ តារាប្រុសលោក God Jirayu បានប្រកាសចំណងស្នេហាជាមួយតារាស្រីនាង Bow Benjawan ថែមទាំងគូក៏ជាគូស្នេហ៍តារាដែលមានចំណងស្នេហ៍ផ្អែមល្ហែមមិនសូវមានដ្រាម៉ារឿងឈ្លោះគ្នាហែកកកាយគ្នានោះទេ មានតែរូបគូបង្ហោះស្វីតៗឲអ្នកគាំទ្របានឃើញនាពេលកន្លងមក ថែមទាំងបានសង់ផ្ទះថ្មីរស់នៅជាមួយគ្នាយ៉ាងសុខសាន្ដហើយដែរ។

តែថ្មីៗនេះគូស្នេហ៍តារាដែលមានអ្នកគាំទ្រច្រើនគូនេះ បានបង្ហាញសញ្ញាថាចំណងស្នេហាអ្នកទាំងពីរលែងដូចមុនហើយ កំពុងជួបបញ្ហាប្រះឆាដោយមិនដឹងថាចែកផ្លូវគ្នាហើយឬយ៉ាងណានោះទេ។ តែពេលនេះគូរបស់ God និង Bow បានលុបចោលរូបភាពអនុស្សាវរីយ៍ចាស់ៗដែលធ្លាប់ថតជាមួយគ្នា ហាក់ចង់បំភ្លេចចោលអតីតដែលធ្លាប់ផ្អែមល្ហែមជាមួយគ្នា ព្រមនាំគ្នាបង្ហោះពាក្យសោកសៅទាំងគូ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ