តារាសម្ដែងប្រុសជើងចាស់នៅតែស្អាតសង្ហារទោះវ័យកាន់តែច្រើនលោក Sam Yuranunt ត្រូវបានមហាជនសសើរថាជាឪពុកអប់រំកូនបានយ៉ាងល្អ ក្រោយឃើញរូបភាពរបស់រូបលោកថតជាមួយកូនប្រុសជូនកូនទៅធ្វើការក្នុងហាងលក់ទំនិញ។
ដោយតារាសម្ដែងប្រុសលោក Sam Yuranunt ជាអ្នកសម្ដែងដែលមានឈ្មោះបោះសំលេងតាំងពីនៅកំលោះមកម្លេះថែមជាតួឯកប្រុសរូបសង្ហារម្នាក់នៅសម័យនោះផងដែរ។ ក្រោយមកតារាប្រុសរូបនេះក៏បាត់មុខមួយរយះទៅរស់នៅក្រៅប្រទេស និងបានសាងអាជីពកាងារជាម្ចាស់សណ្ឋាគារមានឈ្មោះល្បី Panacee Grand Romerbad នៅទីក្រុង BADENWEILER ប្រទេសអាល់ឡឺម៉ង់។ និងទើបបានត្រលប់មករស់នៅប្រទេសថៃវិញកាលពីប៉ុន្មានឆ្នាំកន្លងមកនេះ ហើយលោក Sam Yuranunt ក៏បានត្រលប់មកប្រឡូកក្នុងវិស័យការសម្ដែងដែលរូបលោកស្រលាញ់ផងដែរ ទោះបាត់មុខច្រើនឆ្នាំស្នាដៃការសម្ដែងរបស់លោកនៅតែល្អ លេងជាតួអង្គឪពុកទេតែមុខមាត់នៅតែសង្ហារធ្វើឲរូបលោកទទួលបានភាពល្បីវិញយ៉ាងឆាប់រហ័ស។
ទោះបីជាមានទាំងទ្រព្យសម្បត្ដិនិងការកេរ្ដិ៍ឈ្មោះល្បី តែតារាប្រុសលោក Sam ពេលនេះកំពុងត្រូវបានអ្នកគាំទ្រសសើរថាជាតារាប្រុសដែលមានរបៀបអប់រំចិញ្ចឹមកូនបានល្អ។ រូបលោកគាំទ្រឲកូនប្រុសធ្វើការជាបុគ្គលិកនៅហាងលក់ទំនិញ មិនឲកូនប្រកាន់កាងាររកតែប្រាក់ខែខ្ពស់ៗនោះទេតែគឺដើម្បីជាការលត់ដំកូនឲមានបទពិសោធន៍ក្នុងជីវិតមានការតស៊ូនិងអាចដោះស្រាយបញ្ហាដោយខ្លួនឯងក្នុងថ្ងៃអនាគតផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ