មិនដូចពាក្យចចាមអារ៉ាម គ្រួសារតួឯកស្រី Chompoo ស្វីតគ្នាល្អណាស់ មកDinnerរ៉ូមែនទិកនៅអង់គ្លេស…

គូនេះផ្អែមល្ហែមណាស់ ជាគ្រួសារដ៏កក់ក្ដៅនឹងយកចិត្តទុកដាក់ចំពោះគ្នា!​ តួឯកស្រីជើងចាស់ Chompoo Araya និងស្វាមីនាំកូនៗគួរឲស្រលាញ់ទាំង៣របស់ខ្លួនទៅលេងប្រទេសអង់គ្លេស​ ថែមឆ្លៀតមកមើលសាលារៀនធំស្កឹមស្កៃនៅទីនោះឲកូនឲហើយទៀត ការសិក្សាដែលល្អសម្រាប់កូនៗនាងជាម្ដាយមិនដែលភ្លេចទេ។

ដោយមុននេះចេះតែមានពត៌មានចចាមអារ៉ាមមិនឈប់ពីរឿងផ្ទៃក្នុងគ្រួសារតារាស្រី Chompoo Araya ថែមទាំងលេចលឺថាស្វាមីរបស់នាងមានស្រីលួចចិញ្ចឹមក្រៅ។ រហូតទ្រាំមិនបានធ្វើឲ Chompoo និងស្វាមី ក៏ដឹកដៃគ្នាចេញមុខមកសម្ភាសន៍បកស្រាយពត៌មានមិនពិតនោះ បញ្ជាក់គ្រួសារតារាដែលមានស្រីក្រៅមិនមែនជាគ្រួសារនាង ធ្វើឲអ្នកចេញពត៌មានប្រញាប់មកសូមទោសគ្រប់គ្នាវិញ។

ហើយពេលនេះក្រុមគ្រួសារតួឯកស្រីនាង Chompoo រឹតបង្ហាញពីភាពកក់ក្ដៅក្នុងគ្រួសាររបស់នាងថែមទៀត ដោយមានស្វាមីជាអ្នកមើលថែនិងយកចិត្តទុកដាក់យ៉ាងល្អចំពោះអនាគតកូនៗ។ កូនប្រុសភ្លោះរបស់អ្នកទាំងពីរមិនទាន់ពេញជំទង់ទេ តែស្វាមីនាងបានគិតគូរដល់សាលារៀនល្អៗនៅប្រទេសអង់គ្លេសឲហើយ ដើម្បីឲបានបទពិសោធន៍ការរៀនល្អៗនៅក្រៅប្រទេសដល់កូនៗនិងការហ្វឹកហាត់ភាសាផងដែរ។ តែប៉ុណ្ណេះទោះអង់គ្លេសឆ្ងាយប៉ុណ្ណាពីថៃក៏អ្នកម្ដាយ Chompoo ហោះហើរមកលេងកូនជាប្រចាំដែរ ដោយមិនភ័យចំណាយទាំងអស់នេះស្វាមីជាទីស្រលាញ់របស់នាងជាអ្នកធានារាប់រង។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ