ឃើញនឹងភ្នែកស្រីណាមិនក្ដៅ! តារាស្រីនាងNingមុននឹងលែងលះសុំប្រើសិទ្ធប្ដឹងនារីជនទី៣ឲណាណីសិន….

មិនជួបខ្លួនឯង​ មិនឃើញនឹងភ្នែកមិនដឹងថាឈឺប៉ុណ្ណានោះទេ តារាសម្ដែងស្រីនិងជាពិធីការនីនាង Ning Panita និយាយហើយរឿងលែងលះនាងត្រូវតែលែង ប៉ុន្ដែមុននឹងលែងឲដាច់ស្រេចនាងសុំប្រើសិទ្ធជាប្រពន្ធស្របច្បាប់មួយនេះជាលើកចុងក្រោយចាត់ការស្រីយកប្ដីគេ អ្នកធ្វើឲក្រុមគ្រួសារគេបែកបាក់គ្នាទឹកភ្នែកឲសមនឹងទោសក្នុងច្បាប់សិន។

ដោយមួយរយះមុនមានពត៌មានថាស្វាមីតារាជើងចាស់ក្នុងសិល្បៈថៃលួចមានស្រីក្រៅ​ធ្វើឲមហាជនចោទថាផ្ទះតារានេះផ្ទះតារានោះ សូម្បីតែផ្ទះរបស់តារាស្រី Chompoo Araya ក៏ត្រូវមករងពាក្យចចាមអារ៉ាមព្រោះតែពត៌មានមួយនោះផងដែរ។ ពេលនេះដឹងហើយផ្ទះតារាដែលកំពុងបែកបាក់គ្រួសារ ត្រៀមចែកផ្លូវគ្នាព្រោះស្វាមីមានស្រីក្រៅនោះក៏គឺផ្ទះរបស់តារាស្រីនាង Ning Panita ថែមលើកនេះរូបនាងមិនមែនលឺតែពាក្យមិត្ដភក្ដិប្រាប់ថាឃើញស្វាមីបណ្ដើរស្រីដូចពេលមុនៗនោះទេ តែនាងជាអ្នកបានទៅឃើញដោយផ្ទាល់នឹងភ្នែកតែម្ដង។ ក្រោយជួបរឿងបែបនេះនាងក៏សម្រេចចិត្តត្រៀមក៏លែងលះគ្នាជាមួយស្វាមី រឿងទ្រព្យសម្បត្ដិក៏នាងមិនគិតចង់បានដែរតែសុំឲបែងចែកឲកូនឲដាច់ស្រេច ព្រោះអនាគតមើលមិនឃើញនោះទេ។

ថែមលើកនេះតារាស្រីនាង Ning Panita ក៏មិនលាក់លៀមរឿងអាម៉ាសនេះដែរ ចេញមុខមកឲការសម្ភាសន៍ពេញមុខៗ ថែមនិយាយរឿងច្បាប់ប្រពន្ធដើមដែលមានចែកក្នុងច្បាប់។ ក្រោយឃើញពត៌មានថា Ning ចង់ប្ដឹងខាងនារីជាគីស្នេហ៍ថ្មីរបស់ស្វាមីNing សុំជួបមុខចចារប៉ុន្ដែតារាស្រីនាង Ning មិនព្រមជួបមុខនាងទេ ចំណែកខាងស្វាមីរបស់នាងវិញ សុំបង់ប្រាក់ឲប្រពន្ធ១០លានបាតជាប្រាក់សងជំងឺចិត្តដើម្បីលែងលះបញ្ចប់រឿង. តែ Ning ឆ្លើយតបទៅវិញថារឿងលែងលះនាងព្រមលែងច្បាស់ណាស់ប្រាកដជាត្រូវលែងគ្នា តែពេលនេះនាងមិនទាន់បញ្ចប់ទេនោះទេមិនទាន់ព្រមសញ្ញ៉េលែងគ្នាឲស្វាមីទេគឺចាំឲដោះស្រាយគ្នាចប់ស្រេចចិត្ត ទាំងរឿងក្បត់ចិត្តនិងរឿងកូន។

ប្រភព៖​ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ