ផ្អែមល្ហែមទៀតហើយ! ថ្វីត្បិតពេលនេះមិនមែនឈ្មោះជាសង្សារ​តែ Aum និង Pok នៅតែផ្អែមល្ហែមនិងគ្នា!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ថ្វីត្បិតតែពេលនេះទំនាក់ទំនងរបស់តារាសម្ដែងថៃស្រី ​Aum​ ​Patchrapa​ ​និង​ ​លោក​ ​Pok​ ​Phornprapha មិនមែនជាសង្សារនិងគ្នាក៏ពិតមែន តែគ្រប់គ្នាតែងតែឃើញអ្នកទាំងពីរទៅណាមកណាជាមួយនិងគ្នាជារឿយៗផងដែរ។

ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះ​ អ្នកគាំទ្រជាច្រើនបានសង្ស័យថាអ្នកទាំងពីរបានទៅញាំអាហារពេលរាត្រីយ៉ាងរ៉ូមែនទិចជាមួយនិងគ្នា ក្រោយពេលដែលគ្រប់គ្នាបានឃើញអ្នកទាំងពីរដាក់ Story ក្នុង IG នៅកន្លែងដូចគ្នានិងទិដ្ឋិភាពកន្លែងញាំអាហារដូចគ្នាទៀតផង។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបង្ហាញអារម្មណ៍រំភើប និងងឿងឆ្ងល់ថា ពេលនេះអ្នកទាំងពីរកំពុងតែមើលទាក់ទងគ្នានិងកំពុងតែមើលចិត្តគ្នា គ្រាន់តែមិនបញ្ជាក់ថាជាគូស្នេហ៍និងគ្នាប៉ុនណោះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី