កាន់តែជិតដល់ថ្ងៃមង្គលការរបស់តារាសម្ដែងស្រីស្អាតអារម្មណ៍យ៉ាង Kimberly Ann និង Mak Prin មែនទែនហើយ ដោយនាងទៅរៀបចំពិធីមង្គលការនៅប្រទេសអុីតាលីនៅខែកញ្ញាជាមុនសិន ហើយនិងរៀបចំម្ដងទៀតនៅប្រទេសថៃនៅខែវិច្ឆកា កំឡុងពេលនេះទៅណាមកណាក៏មានតែអ្នកបង្អាប់រឿងរៀបការដែរ
ហើយសកម្មភាពគួអោយស្រលាញ់ដែលបានផុសឡើងនៅក្នុង IG ឈ្មោះ @polyplus_jad_hai នៅខាងក្រោយឆាកនៃការថតកម្មវិធី 3Zap នៅពេលខាង Mario និយាយសុំឡើងច្រៀងបទចម្រៀងក្នុងថ្ងៃមង្គលការរបស់ Kimberly រឿងនេះធ្វើអោយសាម៉ីខ្លួនកូនក្រមុំផ្ទុះសំណើចពេញស្ទូឌីយូ Mario តាមលួងតាមអង្វអោយចិត្តទន់ព្រមអោយឡើងច្រៀង
អូយៗៗ គួក្នាញ់ខ្លាំងណាស់មួយគូនេះ ខាងស្រីក៏សើចម៉ាអស់ដៃទៀតព្រោះចូលចិត្ត ចំណែកឯខាងប្រុសគឺជាតារាប្រុសមុខសង្ហា តែកំប្លែង តួស្រីតួប្រុសមួយគូនេះពិតជាត្រូវដៃត្រូវជើងគ្នាខ្លាំងណាស់ តើបើឃើញវគ្គដែល Mario បានឡើងច្រៀងឬអត់និងមានតែរង់ចាំមើលបន្ដទៀត
អត្ថបទដោយ : នីត្តា





























