ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា ចាប់តាំងពីពេលដែលតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង សុគន្ធ និសា រៀបការកសាងគ្រួសារមក ជីវិតរបស់កាន់តែមានសុភមង្គលខ្លាំងឡើងៗ ស្រប់ពេលដែលរូបសម្រស់ក៏កាន់តែស្រស់ស្អាត មិនប្រែប្រួលទៅណានោះដែរ។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អ្នកនាងបានធ្វើការបង្ហាញរូបភាបជាច្រើនសន្លឹក ជាមួយនិងឈុតសម្លៀកបំពាក់ពណ៍ផ្កាឈូករបស់អ្នកនាង មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ អ្វីដែលពិសេសនោះគឺរូបសម្រស់អ្នកនាង ពេលស្លៀកឈុតមួយនេះមើលទៅពិតជាក្មេងជាងវ័យ និងសុីវិល័យខ្លាំងតែម្ដង។
ពិតណាស់តាមរយៈរូបភាពនេះផងដែរ មហាជននិងអ្នកគាំទ្រជាច្រើន បាននាំគ្នាសរសើរដ៏ការតុបតែងខ្លួនរបស់អ្នកនាង សុគន្ធ និសា ទោះបីជាកាលៈទេសៈបែបណាក៏មើលទៅសក្កិសម និងស្រស់ស្អាតខ្លាំងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី