Kimberly កាន់តែហា៊នបញ្ចេញហើយស្លៀកឈុតប៊ីគីនីតូចបង្អួតរាងស្លីមនៅមាត់ស្រះទឹកយ៉ាងស៊ិចស៊ីក្ដៅបូកក្ដៅអ្នកមើលឆេះ! មានវីដេអូ

សមជាអានាគតកូនក្រមុំដ៏ស្រស់ស្អាតពិតៗសម្រាប់​ Kimberly កាន់តែជិតដល់ថ្ងៃសម្រស់ក៏កាន់តែកើនឡើង ហើយពេលនេះកំពុងរាប់ថយក្រោយឃើញថានៅមិនប៉ុន្មានខែទៀតទេ អាចនិយាយបានថាឃើញនាងពេលណាក៏យល់ថានាងកាន់តែស្រស់ស្អាតជាងមុនដែរ ព្រោះតែមានវិន័យក្នុងការមើលថែរូបរាងកាយបានយ៉ាងល្អ

ដោយជាក់ស្ដែងសាម៉ីខ្លួនបានផុសប្រយោគសារថា  “Life’s a beach and so am I”  ហើយបានបើកបង្ហាញដំណើរកំសាន្ដរបស់នាង ដោយស្ទាយតែងខ្លួនស៊ិចស៊ីតិចៗ ក្នុងឈុតពណ៌ទឹកក្រូចរលោងចែងចាំង ថ្វីត្បិតតែបង្ហាញត្រឹមផ្នែកខាងលើតែក៏ដុតកំដៅចិត្តដល់ហ្វេនៗអ្នកគាំទ្រខ្លាំងមិនធម្មតាដែរ

After Footer (Active) - damrei Mr1 Zone2

ជាមួយខមិនដែលមានតែអ្នកចូលមកសរសើរពីភាពស្រស់ស្អាតរបស់នាងទាំងអស់​ នរណាៗក៏ចម្លែកចិត្តដែលថាពីមួយថ្ងៃទៅមួយថ្ងៃនាងកាន់តែស្រស់ស្អាតឡើងបែបនេះ

អត្ថបទដោយ​ : នីត្តា