សុទ្ធតែស្អាត! មើលយូរៗទៅបានដឹងថាតារាថៃស្រី Patricia Good ចូលចិត្តពាក់អាវបែបនេះណាស់!(មានរូបច្រើន)

ជាការពិតណាស់ ​តារា​ស្រីសម្ដែង​ថៃស្រី​ ​Patricia​ ​Good​ ត្រូវបានមហាជនជាច្រើនសរសើរនាងជា តារាសម្ដែងវ័យក្មេងដែលមានទេពកោសល្យ និងរូបសម្រស់ស្រស់ស្អាត ពិសេសនោះគឺរូបរាវដ៏តូចច្រឡឹងរបស់នាងមើលទៅពិតជាសក្កិសមជាតារាម៉ូឌែលខ្លាំងណាស់។

យ៉ាងណាមិញបើយើងងាកទៅមើលការតុបតែងខ្លួនរបស់តារាស្រីរូបនេះវិញ ពិតជាសុីវិល័យខ្លាំងណាស់ អ្វីកាន់តែភ្ញាក់ផ្អើល គឺអ្នកគាំទ្រគ្រប់គ្នាចាប់អារម្មណ៍ឃើញថា នាងចូលចិត្តពាក់អាវប្រភេទ​ប៉ោង​ស្នា​ ​ក​-​ជ្រុង​ បញ្ចេញភាពសិុចសុីនៅដើមទ្រូងបន្ដិច ដែលមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់។

គួរបញ្ជាក់ផងដែរថា ឆ្នាំនេះ ​Patricia​ ​Good​ មានវ័យ២២ឆ្នាំ ហើយសម្រស់របស់នាងត្រូវបានមហាជន និងអ្នកគាំទ្រជាច្រើនសរសើរមិនដាច់ពីមាត់គ្រប់គ្នា៕ តោះ! ចង់ដឹងថា Pat ពាក់អាវប្រភេទប៉ោងស្នា ក-ជ្រុង​ នោះស្រស់ស្អាតខ្លាំងកម្រិតណាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី