កក្រើកទៀតហើយ! ប្រទេសថៃប្រកាសថតរឿង F4 ភ្លាម អ្នកគាំទ្រជ្រើសរើស Tor Thanapob ថាសាកសមសម្ដែងជាតួប្រុសភ្លែត
បើគ្រាន់តែលឺពាក្យថា F4 ជឿជាក់ថាមនុស្សជាច្រើនគឺបានស្គាល់តែម្ដង ពីព្រោះវាសំដៅទៅដល់តួអង្គក្នុងរឿងភាគដ៏ល្បីមួយប្រចាំតំបន់អាស៊ីរបស់យើងនេះ ដែលនិយាយពីក្រុមបុរសសង្ហារប្រចាំសាលាដែលមានរហ្ស័សនាមថា F4។ ដោយសារតែភាពល្បីល្បាញឥតឈប់ឈររបស់រឿងភាគមួយនេះ កាលពីថ្មីៗ កន្លងទៅនេះស្ថានីយទូរទស្សន៍ GMMTV ដែលជាស្ថានីយ៍ដ៏ល្បីមួយប្រចាំប្រទេសថៃបានសុំសិទ្ធថតនូវកម្រងរឿងភាគដ៏ល្បីមួយនេះសារជាថ្មី។
ថ្វីបើស្ថានីយទូរទស្សន៍ GMMTV មិនទាន់បានបង្ហាញមុខនូវតួអង្គដែលនឹងចូលរួមសម្ដែងក្នុងរឿងភាគនេះក៏ពិតមែន ប៉ុន្ដែមានទស្សនិកជនជាច្រើនបានរំពឹងទុកថា តួឯកប្រុសក្នុងរឿង បេះដូងសិលា លោក Tor Thanapob អាចនឹងសម្ដែងជាតួឯកប្រុស ស្របពេលតារាស្រីរូបស្រស់ Pattieung អាចសម្ដែងជាតួឯកស្រី។
ក្នុងនោះផងដែរ អ្នកគាំទ្រក៏សង្ឃឹមថាតារាសម្ដែងប្រុសវ័យក្មេងដែលរួមមានដូចជា Jaylerr Krissanapoom, Ice Paris និង Jackie Jackrin ក៏នឹងមានវត្តមានក្នុងរឿងភាគដ៏ល្បីមួយនេះផងដែរ។
កុំភ្លេចបន្ដរង់ចាំមើលពត៌មានដែលទាក់ទងនឹងរឿងភាគដ៏ល្បីមួយនេះទៀតណា៕
អត្ថបទដោយ៖ ស្រីពេជ្រ