ហេងចូលហេងទៀតហើយ សម្រាប់តារាសម្ដែងស្រីសាច់សខ្ចីកំពុងមានប្រជាប្រិយភាពនាង Diana Flipo ពាក់កណ្ដាលឆ្នាំ២០២៣នេះនាំសមាជិកថ្មីចូលផ្ទះ ជាឡានសេរ៊ីទំនើបមួយគ្រឿងថ្មីស្រឡ៊ាងពណ៌ស ឡានក្នុងក្ដីស្រម៉ៃពេលនេះបំពេញបំណងបានសម្រេចមួយរឿងទៀតហើយ។
ពិតជាកាន់តែស្រស់ស្អាតកាន់តែមានលាភចូលមិនឈប់មែន សម្រាប់តារាសម្ដែងស្រីនាង Diana Flipo ព្រោះមួយរយះពេលចុងក្រោយនេះឃើញថារូបនាងទទួលបានប្រជាប្រិយភាពជាខ្លាំងថែមរូបសម្រស់ក៏ស្រស់ស្អាតលេចធ្លោរសម្បុរស្បែកសម៉ត់រលោងទាក់ទាញ់។ ទន្ទឹមនឹងសម្រស់ឡើងក្រឺតៗអាជីពកាងាររបស់ Diana ក៏មានជាបន្ដបន្ទាប់ផងដែរ លុយកាក់ក៏ហូរចូលជាតារាស្រីទាំងស្អាតទាំងមាន ទិញឡានទំនើបសេរ៊ីថ្មីចូលផ្ទះជារង្វាន់ឲខ្លួនឯងដែលខិតខំធ្វើកាងារនាពេលកន្លងមក។ គួរបញ្ជាក់ផងដែរថាតារាស្រី Diana Flipo ផ្ដើមពីអ្នកសម្ដែងរាយរងរហូតបានឡើងក្លាយជាតួឯកស្រីក្នុងរឿងភាគថៃ ហើយអ្វីដែលកាន់តែធ្វើឲអ្នកគាំទ្រស្រលាញ់ចូលចិត្តនាងទៀតនោះព្រោះនាងជាតារាស្រីដែលមិនសូវមានដ្រាម៉ាស្នេហាបែកបាក់នោះទេ ថែមជាតារាស្រីដែលមានមិត្ដភក្ដិច្រើនរាប់អានចូលចិត្តសូម្បីតែអាយដលស្រី Lisa Blackpink ជាជិតស្និទ្ធជាខ្លាំងនឹង Diana ផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ