កម្មវិធីកម្រាលព្រំក្រហមប្រជុំដោយតារាលំដាប់អន្ដរជាតិល្បីៗមកពីប្រទេសនានាជុំវិញពិភពលោក Met Gala ក្នុងឆ្នាំ២០២៣នេះបានចាប់ផ្ដើមហើយ ដោយឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរទាំងស្ទាយផាត់មុខនិងស្ទាយតុបតែងកាយរបស់តារាដែលបានអញ្ជើញមកចូលរួមគឺសម្រិតសម្រាំងសម្រាប់កម្មវិធីនេះជាពិសេស។ ម្នាក់ៗមកជាមួយគំនិតការតុបតែងខ្លួនបានច្នៃប្រឌិតនិងម៉ូតរ៉ូបចេញថ្មីទាន់សម័យ ថែមតារាខ្លះក៏បានច្នៃម៉ូតមានតែមួយគ្មានពីរសម្រាប់ដើរបង្ហាញលើកម្រាលព្រំឆ្នាំនេះផងដែ។ កម្មវិធី Met Gala ឆ្នាំ២០២៣ឆ្នាំនេះ រៀបចំឡើងនៅទីក្រុង New York សហរដ្ឋអាមេរិក លំដាប់តារាបង្ហាញម៉ូតនិងតារាសម្ដែងល្បីៗសុទ្ធតែមកបង្ហាញភាពលេចធ្លោររបស់ខ្លួននៅទីនេះ ហើយឆ្នាំនេះក៏មានការចូលរួមពីអាយដលស្រីកូរ៉េខាងត្បូងសមាជិកក្នុងចម្រៀងល្បី Jennie Blackpink ក៏បានមកចូលរួមផងដែរ ជាមួយឈុតរ៉ូបសដ៏ស្រស់ស្អាតគួរឲស្រលាញ់ពីម៉ាកសម្លៀកបំពាក់ Chanel ដែលមានរូបនាងជា Brand Ambassador។ តោះមកមើលការតែងកាយមួយឈុតៗពីតារាដែលបានចូលរួមជាមួយរូបភាពខាងក្រោមនេះទាំងអស់គ្នា៖
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ