ស្ងាត់ៗគូស្នេហ៍តារាស្រលាញ់គ្នារាប់ឆ្នាំ GreenនិងThanwa ប្រកាសចែកផ្លូវគ្នាដោយមិនដ្រាម៉ាអ្វីទាំងអស់…

មិនមានដ្រាម៉ាច្រើនអ្វីទាំងអស់ ស្ងាត់ៗគូនេះបែកគ្នាធ្វើឲអ្នកគាំទ្រនឹកឆ្ងល់! គូស្នេហ៍តារាដែលធ្លាប់តែមានភាពផ្អែមល្ហែមជាគូដែលទទួលបានការគាំទ្រខ្លាំងក្នុងសិល្បះថៃគូរបស់តួឯកប្រុសលោក Thanwa Suriyajak និងតួឯកស្រីនាង Green  Ausadaporn ពេលនេះប្រកាសចែកផ្លូវគ្នាហើយ ថែមពេលនេះលោក Thanwa ក៏ត្រលប់ទៅប្រទេសឡាវវិញហើយដែរ។

ជាគូស្នេហ៍តារាដែលអ្នកគាំទ្រនឹកស្ដាយផងដែរព្រោះឃើញស្រលាញ់គ្នារាប់ឆ្នាំ ជួយយកអាសារគ្នាពេលលំបាកនាងពេលកន្លងមក។ ដោយតារាប្រុសលោក Thanwa និងតារាស្រីនាង Green គឺជាគូស្នេហ៍តារាដែលមិនបានសាងចំណងស្នេហាព្រោះតែការនិយមលេងរឿងជាមួយគ្នានោះទេ តែស្រលាញ់គ្នារួចទើបទទួលបានការគាំទ្រពីមហាជន។ ទាំងគូទាក់ទងគ្នាមកអស់រយះពេល៨ឆ្នាំហើយ ថែមជាគូដែលតស៊ូជាមួយគ្នា ទោះជាកាលពីប៉ុន្មានឆ្នាំមុន Green មានដ្រាម៉ារឿងបំណុលឪពុកក៏លោក Thanwa នៅក្បែរនាពេលកន្លងមក ថែមទាំងបានសាងអាជីវកម្មជាមួយគ្នាជាហាងអាហារដើម្បីបន្ថែមប្រាក់ចំណូលផងដែរ។ អ្នកគាំទ្រនឹកស្មានថាគូនេះនឹងឈានដល់ថ្ងៃមង្គលការ មិនគួរឲជឿថាស្ងាត់ៗដោយមិនឃើញមានដ្រាម៉ាបង្ហោះឬចេញពត៌មានអ្វីទាំងអស់ ស្រាប់តែគូនេះប្រកាសចែកផ្លូវគ្នាតែម្ដង ថែមពេលនេះខាងលោក Thanwa ក៏មិនបាននៅប្រទេសថៃដែរ បានត្រលប់ទៅស្រុកកំណើតរបស់លោកឯប្រទេសឡាវជុំគ្រួសារហើយផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ