(ភ្នំពេញ)៖ លោកប៉ុកបូរក្សប្រធាននាយកដ្ឋានភាពយន្ត នៅក្នុងពិធីសម្ពោធភាពយន្តខ្នាតធំរឿង«លោកឳពុក»បានប្រកាសសំណូមពរ ផលិតករទាំងអស់ ចូលរួមតាក់តែងនិពន្ធរឿងទាក់ទងនឹងគុណតម្លៃជីវិតឲ្យបានច្រើនគឺជាសារដ៏ល្អសម្រាប់អ្នកទស្សនា មូលហេតុដែលលោកលេីកឡេីងបែបនេះ ព្រោះតែមួយរយៈចុងក្រោយ ឃេីញថាភាពយន្តភាគច្រេីន សម្បូរតែភាពយន្តបែបកំប្លែងនិងរន្ធត់តែប៉ុណ្ណោះ។
ប្រធាននាយកដ្ឋានភាពយន្ត លោក ប៉ុក បូរក្ស បានលេីកឡេីងបែបនេះ ក្នុងអំឡុងពេលដែលលោកចូលរួមបេីកសម្ពោធរឿង “លោកឪពុក“ របស់ផលិតកម្ម មហាហង្ស ដោយលោកបានសំណូមពរឲ្យផលិតរឿងនិយាយពីគុណតម្លៃជីវិតឲ្យបានច្រើន។ហេីយលោកពិតជាសប្បាយរីករាយនិងគាំទ្រយ៉ាងខ្លាំងដែលផលិតកម្មមហាហង្សផលិតរឿងនេះឡេីង ដេីម្បីផ្តល់អោយអ្នកទស្សនា យល់ច្បាស់ពីការលះបង់ ទឹកចិត្តស្រលាញ់ដែលឪពុកមានចំពោះកូន ដែលកូនៗខ្លះមេីលរំលង រឿង “លោកឳពុក“ គឺពិតជាស្តែងអោយឃេីញពីគុណតម្លៃរបស់ឳពុកចំពោះគ្រួសារ។
ដោយឡែក ម្ចាស់ផលិតកម្មមហាហង្សលោកអ៊ិនសុភិនក៏បានបង្ហាញអារម្មណ៍ពិតរបស់ខ្លួនផងដែរថាផលិតករគឺតែងតែចង់ផលិតភាពយន្តជីវិតយកមកឆ្លុះបញ្ចាំងពីការអប់រំដើម្បីជាប្រយោជន៍យុវវ័យហើយ ប៉ុន្តែផលវិបាកសួរថាមានអ្នកទស្សនាភាពយន្តបែបនេះប៉ុន្មានភាគរយ។លោកមានគំនិតច្រើនណាស់ ចង់ផលិតរឿងនិយាយពីគុណតម្លៃនិងការលះបង់បង់បុគ្គលនេះបុគ្គលនោះដូចជារឿងលោកឳពុកនាពេលនេះប៉ុន្តែប្រភេទរឿងបែបនេះគឺជាការប្រថុយប្រថានបំផុតសម្រាប់ការប្រកួតប្រជែង។
ទោះបីជាគ្មានក្តីរំពឹងថារឿងនេះ ជោគជ័យ រកចំណូលបានច្រេីន មានការគាំទ្រកម្រិតណា តែ លោកអ៊ិនសុភិននៅតែរំពឹងពីអត្ថន័យរឿង “លោកឪពុក“ ថា រឿងលោកឪពុកគឺជាខ្សែភាពយន្តដែលមានការឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គមបច្ចុប្បន្នអំពីគុណឪពុកដែលលោកហ៊ានបូជាជីវិតលះបង់អាយុសង្ខារសាច់ញើសឈាមពេលវេលាសុខភាពកិត្តិយសឥតអៀនខ្មាសដើម្បីកូនៗគ្រប់រូបធ្វើឲ្យគុណសម្បត្តិរបស់ឪពុកខ្ពស់ឧត្តមគ្មានអ្វីប្រៀបធៀបផ្ទឹមបានឡើយ។ដូច្នេះចាប់ពីថ្ងៃទី១០ ខែតុលានេះ លោកអ្នកអាចទស្សនារឿងនេះ នៅតាមរោងភាពយន្តផ្សេងៗបាន៕