ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងថៃស្រី Due Arisara ដែលតែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍នាង តាមរយៈការតុបតែងខ្លួនបែបសិុចសុី និងលេងស្ទាយ៍ប្លែកៗរបស់នាង។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ នាងបានបង្ហាញវត្តមាននៅឯទីក្រុងសេអ៊ូលប្រទេសកូរ៉េ ដោយត្រៀមចូលរួមក្នុងកម្មវិធី Fashion លំដាប់អន្តរជាតិមួយ ក្នុងនោះគេបានឃើញនាងលេងខ្លួនជាមួយនិងសម្លៀកបំពាក់រឹបរាងមួយ ដែលបញ្ចេញស្ទីលបែបសិុចសីុ ពីខាងក្រៅ ធ្វើឲ្យមហាជនជាច្រើនឃើញហើយ ចាប់អារម្មណ៍ភ្លឹកមើលគ្រប់គ្នាតែម្ដង។
ក្រោយពេលឃើញបែបនេះ មហាជននិងអ្នកគាំទ្ររបស់តារាស្រីរូបនេះជាច្រើន បានលាន់មាត់សរសើរពីការតុបតែងខ្លួនរបស់នាង ដែលមើលទៅពិតជាប្លែក គ្រប់ឈុតសក្ដិសមឈ្មោះជាតារាសិុចសីុពិតមែន៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី