អីយ៉ាស់យ៉ាងម៉េចទៅវិញ! ហៃសូ Pok ផុសវីដេអូរបស់ Matt Peeranee ជាទីស្រលាញ់បើហ្វេនៗមិនសង្ស័យមិនកើតទេ! មានរូបភាព

នៅតែជាទីចាប់អារម្មណ៍របស់ហ្វេនៗ សម្រាប់តារាសម្ដែងស្រីស្អាត Matt Peeranee ជាមួយលោក Pok Prathanwong ថ្វីត្បិតតែអ្នកទាំងពីរបានចេញមកបកស្រាយថាត្រឹមតែជាអ្នកស្និតស្នាលក្នុងនាមមិត្តភ័ក្ដ ប៉ុន្ដែហ្វេនៗមិនទាន់អស់ចិត្តមិនអស់សង្ស័យ

ជាក់ស្ដែង (2 ឧសភា 2023) ហៃសូ Pok បានបញ្ចេញសកម្មភាពទាក់ទងជាមួយកញ្ញា Matt ជាការផុសវីដេអូជាទីស្រលាញ់របស់ខាងស្រី បន្ទាប់ពីមានការងារសម្ដែងថ្មីនៅក្នុងបទចម្រៀង MV starfish heart របស់  Bonnadol Feat. F.HERO ដែលមានអត្ថន័យប្រៀបធៀបផ្កាយសមុទ្រនិងរឿងស្នេហា ផ្កាយសមុទ្រក៏មានបេះដូង ជួបនាងជូនបេះដូង កាត់ចោលប៉ុន្មានដងក៏នៅតែដុះឡើងជាថ្មីមិនមានថ្ងៃកាត់ចិត្ត

After Footer (Active) - damrei Mr1 Zone2

ខណៈពេលដែលកញ្ញា Matt ក៏បានចេញមកផុសស្ទាយតែងខ្លួនស្អាតៗក្នុង  MV  ថែមទាំងប្រម៉ូតបទចម្រៀងថ្មីនេះផងដែរថា “ផ្ញើរ  MV បទ “បេះដូងផ្កាយសមុទ្រ” របស់បងៗ @bonnadol ផងណាចា ឡូយៗៗៗចូបៗៗៗៗ” 

អត្ថបទដោយ : នីត្តា