នរណាមិនច្រណែន! បើ គូម៉ា និងគូស្នេហ៍ ផ្អែមល្ហែមនិងគ្នាខ្លាំងបែបនេះ!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា សព្វថ្ងៃនេះតារាចម្រៀងប្រុសលោក គូម៉ា និងតារាសម្ដែងស្រីរូបស្រស់កញ្ញា ម៉ៅ គឹមធីតា កំពុងតែមានទំនាក់ទំនងស្នេហាជាមួយគ្នា ដែលស្ថិតក្នុងស្ថានភាពមើលចិត្តគ្នា ហើយក៏ធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ផងដែរ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ គណនីហ្វេសប៊ុកផ្លូវការរបស់កញ្ញា ម៉ៅ គឹមធីតា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក បង្ហាញពីភាពស្និតស្នាលរវាងនាងនិងលោក គូម៉ា ធ្វើឲ្យមហាជនជាច្រើន ឃើញហើយរំភើបនិងបញ្ចេញអារម្មណ៍ច្រណែននឹងស្នេហាអ្នកទាំងពីរគ្រប់ៗគ្នា។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១នោះទេ ដែលកញ្ញា ម៉ៅ គឹមធីតា បង្ហាញភាពផ្អែមល្ហែមជាមួយនិងលោក គូម៉ា ព្រោះកន្លងមកអ្នកទាំងពីរតែងបង្ហាញភាពផ្អែមល្ហែមបែបនេះ សឹងតែធ្វើឲ្យអ្នកគាំទ្រលើសជាតិស្ករទៅហើយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី