ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ចាប់តាំងពីពេលដែលតារាសម្ដែងថៃប្រុសលោក Kao Jirayu ចូលប្រឡូកក្នុងវិស័យសិល្បៈមករយៈពេល១៨ឆ្នាំហើយ ពោលគឺចាប់តាំងពីពេលដែលលោកនៅក្មេងមកម្ល៉េះ។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ តារាប្រុសរូបនេះ មានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល នៅពេលដែលគ្រប់គ្នាបានឃើញលោក ផ្លាស់ប្ដូរស្ទាយ៍ ខណៈពេលលោកចូលរួមកម្មវិធីមួយ ដោយបានទុកពុកមាត់ រាងក្រាសបន្ដិច មើលទៅមុខឡើងកាច ដែលមើលពិតជាសង្ហាជាមុខខ្លាំងណាស់។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបានសរសើរ ពីការផ្លាស់ប្ដូរស្ទាយ៍របស់តារាប្រុសរូបនេះ ព្រោះកន្លងមកគេតែងតែឃើញលោកលេងខ្លួនបែបយុវវ័យ តែពេលធ្វើខ្លួនបែបនេះទៅពិតជាប្លែកសង្ហាខ្លាំងណាស់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី