ច្បាស់ហើយឬនៅហ្វេនៗ Nine-Baifern ហៅគ្នាទៅវិញទៅមកយ៉ាងពេញមាត់ថាជាសង្សាហើយសំខាន់ជីវិតផ្លាស់ប្ដូរច្រើនក្រោយពេល……! មានវីដេអូ

ការទន្លឹងរង់ចាំត្រូវបានបញ្ចាប់ហើយ សម្រាប់គូតារាប្រុសស្រីដែលទើបនិងបណ្ដុះពន្លកស្នេហ៍ឡើងមកថ្មីៗនេះ ហើយនៅក្នុងកម្មវិធី Better Together Festival អ្នកទាំងពីរក៏បានផ្ដល់បទសម្ភាសន៍ទាក់ទងនិងរឿងទំនាក់ទំនងរឿងឋានៈបេះដូងយ៉ាងច្បាស់លាស់ផងដែរ

ដោយនៅក្នុងកម្មវិធីក្រៅពីហ្វេនៗបានឃើញពីភាពគួអោយស្រលាញ់និងផ្អែមល្ហែមរបស់ Nine Naphat និង Baifern-Pimchanok ហើយ គ្រប់គ្នានៅបានបានស្ដាប់ពីភាពរីកចម្រើននៃស្នេហារបស់អ្នកពីរទៀតផង

“Nine ខ្ញុំនៅតែតាមញ៉ែដូចដើម សម្រាប់អារម្មណ៍ល្អៗដែលយើងមានចំពោះគ្នា ហើយខ្ញុំខ្លួនឯងក៏ជឿជាក់លើគាត់ ទំនាក់ទំនងរបស់ពួកយើងល្អប្រសើរឡើងរាល់តែថ្ងៃ ជាទំនាក់ទំនងដែលគួអោយស្រលាញ់ខ្លាំងណាស់ ខ្ញុំយល់ថាការដែលយើងស្រលាញ់ចូលចិត្តនរណាម្នាក់គ្រាន់តែគេមានបំណងល្អចំពោះយើង គិតល្អចំពោះយើង ហើយជាមនុស្សដែលមានទឹកចិត្តល្អ ហើយ Baifern គាត់មានគ្រប់យ៉ាង លែងមានពាក្យអ្វីបរិយាយទៀតហើយ នេះជាដៃគូរដ៏ល្អខ្លាំងណាស់ រឿងហៅសង្សាគឺពួកយើងមិននិយាយប៉ុន្មានទេចំពោះរឿងនេះ តែយើងផ្ដោតលើការសកម្មភាពដែលធ្វើអោយគ្នាទៅវិញទៅមកច្រើនជាង មើលសកម្មភាពដែលយើងធ្វើរាល់ថ្ងៃ ហើយធ្វើជាប់លាប់ នេះហើយជាអ្វីដែលធ្វើអោយទំនាក់ទំនងរបស់ពួកយើងល្អប្រសើរឡើងរាល់ថ្ងៃ”

” Baifern ត្រៀមរួមហើយក្នុងការធ្វើដំណើរទៅមុខជាមួយគ្នា ព្រោះជីវិតវាល្អខ្លាំងណាស់នៅពេលដែលយើងមានគ្នាទៅវិញទៅមកបែបនេះ”

អត្ថបទដោយ : នីត្តា