តួឯកស្រី Nune Woranuch ស្វាមីយល់ចិត្តជីវិត Happy ទាំងរឿងកាងារទាំងរឿងដើរកំសាន្ដមិនដែលឃាត់នាងនោះទេ….

តារាសម្ដែងស្រីជើងចាស់ Nune Woranuch តួឯកស្រីដែលទទួលបានការសសើរនិងមានអ្នកគាំទ្រចង់បានជីវិតគូដែលមានក្ដីសុខដូចជានាងដែរ ស្វាមីយល់ចិត្តមិនដែលគិតឃាត់ភរិយាមិនឲធ្វើកាងារដែលខ្លួនស្រលាញ់នោះទេថែមមានពេលវេលាសម្រាប់ខ្លួនឯងដើរកំសាន្ដជាច្រើនប្រទេស។​

ដោយតួឯកស្រីនាង Nune ប្រឡូកក្នុងវិស័យការសម្ដែងមកម្ភៃឆ្នាំជាងហើយតែប្រជាប្រិយភាពនាងមិនស្រកចុះសោះ នៅតែមានអ្នកគាំទ្រច្រើន អ្វីដែលសំខាន់នោះនៅតែមានវត្ដមានការសម្ដែងរបស់់នាងជាតួឯកស្រីជួរមុខទោះជាមានតួឯកស្រីថ្មីៗក្រោយៗច្រើនយ៉ាងណាក៏ដោយ។ រឿងនេះត្រូវតែសសើរស្វាមីរបស់ Nune មិនដែលគិតឃាត់ភរិយាមិនឲសម្ដែងរឿងទៀតនោះទេ ទោះជារៀបការរួចហើយក៏ដោយ​ ដោយលោកយល់ចិត្ត Nune ថាស្រលាញ់អាជីពមួយនេះ។​ ស្វាមីរបស់ Nune ក៏គឺអ្នកជំនួញដ៏ល្បីឈ្មោះលោក  Piti Bhirombhakdi ​ត្រកូលហៃស៊ូប្រាក់លានប្រទេសថៃ រៀបការនឹងគ្នាមក១៣ឆ្នាំហើយ នៅតែស្រលាញ់គ្នាផ្អែមល្ហែមនឹងយល់ចិត្តគ្នា ជាគូស្នេហ៍តារាដែលទទួលបានការសសើរនិងចាត់ជាអាយដលរបស់អ្នកគាំទ្រ។ តារាស្រី Nune មិនត្រឹមតែអាចបន្ដអាជីពកាងារអ្នកសម្ដែងដែលខ្លួនស្រលាញ់នោះទេ តែស្វាមីក៏គាំទ្រឲនាងបើកអាជីវកម្មជំនួញផ្សេងៗដែលនាងចង់សាកល្បងនិងមិនដែលឃាត់ពេលដែល Nune ចង់ដើរកំសាន្ដទៅណាបែបម្នាក់ឯងនោះទេទាំងដើរលេងក្នុងស្រុកក្រៅប្រទេស ទៅជាមួយស្វាមីក៏Nuneធ្លាប់ទៅ ចង់ដើរលេងបែបតែឯងក៏Nuneទៅបានផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ