តារាសម្ដែងនាង Matt Peranee ចេញមកនិយាយក្នុងការសម្ភាសន៍ហើយក្រោយពីប្រកាសបែកគ្នាជាមួយអតីតគូស្នេហ៍បុរសអ្នកជំនួញលោក Songkran Taechanarong ប្រាប់ពីមូលហេតុដែលបែកគ្នា លើកដៃសំពះផ្សងកុំឲជួបបែបនេះទៀត មិនមានបញ្ហាបើពេលនេះអតីតសង្សារបង្ហាញមុខគូស្នេហ៍ថ្មី ពីពេលនេះទៅនាងសុំផ្ដោតលើរឿងកាងារខិតខំធ្វើវិស័យការសម្ដែងឡើងវិញក្រោយពីមិនសូវបង្ហាញមុខក្នុងរយះពេល៥ឆ្នាំកន្លងមកនេះ។
ដោយ Matt និយាយថាពេលនេះនាងនិងលោក Songkran ពិតជាបែកផ្លូវគ្នាហើយមែន គឺមានបញ្ហានឹងគ្នាតាំងពីដើមឆ្នាំមកម្លេះ។ រឿងចែកផ្លូវគ្នានោះមិនមែនមកពីបញ្ហាជនទី៣ដូចពត៌មានចេញផ្សាយកន្លងមកនោះទេ តែមកពីអ្នក២មិនចុះសម្រុងនឹងគ្នាបញ្ហាច្រើនឡើងៗពីតូចទៅធំក៏សម្រេចចិត្តបែកគ្នា។ ដោយឡែករឿងពេលនេះលោក Songkran មានគូស្នេហ៍ថ្មីឬយ៉ាងណានោះនាងមិនហ៊ានថានោះទេទុកឲចាំសួរលោក Songkran ឆ្លើយខ្លួនឯងវិញ ហើយបើគាត់ពិតជាមានស្នេហ៍ថ្មីមែនក៏នាងជួយជូនពរ នាងមិនមានបញ្ហានោះទេព្រោះបែកគ្នាហើយ។
តួឯកស្រីនាង Matt ថែមទាំងលើកដៃសំពះនិយាយថាសុំកុំឲនាងជួបរឿងជីវិតដូចជារឿងលើកមុនអីទៀត ក្នុងរយះពេល៥ឆ្នាំនៃជីវិតស្នេហានាងនឹងលោក Songkran នាងតែងត្រូវគេរិះគន់ជានិច្ច ឱកាសកាងារនាងក៏បាត់បង់អាជីពអ្នកសម្ដែងដែលនាងស្រលាញ់ក៏មិនបានលេងព្រោះមិនមែនអ្នកគាំទ្រខ្លាចធ្វើឲអ្នករួមកាងារដ៏ទៃត្រូវមកស៊យព្រោះតែនាង។ មិនមែននាងតទៅមិនបើកបេះដូងទទួលយកស្នេហាទៀតទេ តែពេលនេះចង់រាងចាលដែរ សុំពេលមួយរយះនេះផ្ដោតតែលើរឿងកាងារសិនហើយនាងនឹងខិតខំគ្រប់ឱកាសកាងារធ្វើឲបានល្អបំផុត។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ