Margie Rasri ត្រូវប៉ូលីសឃាត់ខ្លួនក្រោយពីធ្វើរឿងមួយនេះខណៈពេលកំពុងបើកឡាន….នរណាថាបើកឡានទំនើប lamborghini រួចខ្លួននោះ! មានវីដេអូ
យើងប្រហែលជាធ្លាប់បានឮមកជាយូរមកហើយថាអោយតែនរណាបើកឡានទំនើបតំលៃរាប់លានគឺគ្មានប៉ូលីសណាហា៊នហៅហា៊នសួរនាំទេ វាប្រៀបដូចជាយើងមានអាវក្រោះការពារអញ្ចឹង ប៉ុន្ដែជាក់ស្ដែងកាលពីថ្ងៃទី 10 ឧសភា 2023 Margie Rasri បានចេញមកអះអាងថា ទោះបីជាយើងបើកឡានតម្លៃរាប់ម៉ឺនលាន ក៏ប៉ូលីសឃាត់បានដូចគ្នា
ដោយនាងបានផុសរូបភាពថតខ្លួនឯងខណៈពេលកំពុងរង់ចាំភ្លើងខៀវនៅផ្លូវបំបែក ហើយពេលនោះបងដែរនាងកំពុងតែបើកឡាន lamborghini ហើយក៏ប្រទះភ្នែកជាមួយលោកប៉ូលីស ហៅភ្លាមមកនិយាយ សុំប័ណ្ណបើកបរ ហើយនាងក៏ព្រមទទួលខុសថាពេលបើកបរមិនគួរលេងទូរស័ព្ទ ទោះបីជាពេលកំពុងឈប់រងចាំក៏ដោយ
រឿងនេះលោក Ice Pitchapong ជាអតិតតារាសម្ដែងតែបានផ្លាស់អាជីពជាប៉ូលីស ក៏បានចូលមកខិមនក្រោមរូបរបស់ Margie ថា “បងប៉ូលីសធ្វើតាមតួនាទីបាទ” អត់រើសអើងអីទេ ទោះបើកឡានអីក៏ចាប់ដែរអោយតែខុសច្បាប់ណាចា
អត្ថបទដោយ : នីត្តា