កូនស្រីដេកគុក “ម្ដាយ Baitoey” ចេញមកស្រែកទាមទាររកយុត្តធម៌អោយកូនស្រីនិងកូនប្រសារព្រោះតែ….! មានវីដេអូ

បន្ទាប់ពីតារាចម្រៀងស្រី Baitoey R Siam ជាមួយនិងស្វាមី DJ Man Phatthanapol តុលាការ​បាន​ចេញ​ដីកា​ច្រានចោល​ញត្តិ​សុំ​ដោះលែង​បណ្ដោះអាសន្ន បណ្ដាលអោយអ្នកទាំងពីរត្រូវចូលកន្លែងឃុំឃាំងភ្លាមៗ ដោយខាងស្វាមីបញ្ជូនទៅកន្លែងឃុំឃាំងពិសេសនៅបាងកក​ ហើយភរិយាត្រូវបានបញ្ជូនទៅកន្លែងឃុំឃាំងស្ដ្រី

ជាក់ស្ដែង ហ្វេសបុករបស់អ្នកម៉ាក់ Baitoey ដែលមានឈ្មោះថា Vanpan Noryhonglai បានចេញមកផុសវីដេអូ TikTok របស់កូនប្រសារប្រុស DJ Man ជាវិដេអូដែល DJ Man កំពុងលេងជាមួយកូនស្រីបង្ហាញពីសកម្មភាពនិងទំនាក់ទំនងដែលពេញទៅដោយក្ដីស្រលាញ់ ថែមទាំងមានចម្រៀងប្រកបអមជាមួយដែរ ដើម្បីកុំអោយភ្លេចគ្នា អាចនិយាយបានថាវីដេអូមួយនេះមើលហើយត្រជាក់ចិត្តណាស់

ក្រៅពីនេះអ្នកម៉ាក់ Vanpan នៅបានសរសេរជាប្រយោគបង្ហាញពីអារម្មណ៍ខណៈពេលនេះថា “យើងនិងតស៊ូជាមួយគ្នា វាកើតឡើងចំពោះគ្រួសារយើង វាឃោឃៅខ្លាំងណាស់​ភាពយុត្តធម៌វាបាត់ទៅណាអស់ហើយ” បណ្ដាញអ្នកគាំទ្រឃើញហើយផ្ដល់កំលាំងចិត្តជាច្រើនកុះករចំពោះរឿងនេះ

អត្ថបទដោយ : នីត្តា