នារីចង្កេះមួយក្ដាប់ពិតជាមានមែន Toey Jarinporn ពាក់អាវចង្កេះខ្លីត្រូវគេចាប់វាស់ចង្កេះលទ្ធផលគឺថាតូចមួយក្ដាប់មែន! មានវីដេអូ
មិនថាកន្លងផុតទៅប៉ុន្មានឆ្នាំក៏នៅតែឃើញ Toey Jarinporn មុខក្មេងដូចដើមគ្មានអ្វីប្រែប្រួលទាល់តែសោះ រួមជាមួយរូបរាងផងដែរ ព្រោះជានារីរាងល្អិតគួអោយស្រលាញ់ ទោះតែងខ្លួនឈុតណាក៏ស្រស់ស្អាតនិងគួអោយស្រលាញ់ទាំងអស់ ហើយជាពិសេសមួយរយៈចុងក្រោយនេះឃើញនាងស៊ិចស៊ីខ្លាំងជាងមុន
ជាក់ស្ដែងនៅពេល Toey ពាក់អាវចង្កេះខ្លីបង្ហាញចង្កេះតូចស្ដើង ហើយបានថតជាវីដេអូផុសនៅក្នុង story ជាវីដេអូដែលមិត្តរបស់នាងថតអោយពីខាងក្រោយ ហើយក៏បានយកដៃទៅវាស់ចង្កេះនាងពីក្រោយផងដែរ លទ្ធផលឃើញថានារីចង្កេះមួយក្ដាប់ពិតជាមានមែន
មិនហា៊នប្រកួតពិតមែនព្រោះតូចខ្លាំងណាស់ តូចពិតៗមិនបាន edit ទេ
អត្ថបទដោយ : នីត្តា