Bow Benjawan ប្រាប់ពីមូលហេតុចែកផ្លូវ Got Jirayu ទាំងទឹកភ្នែក ទើបតែដឹងរឿងច្បាស់ពេលផ្ដល់បទសម្ភាសន៍…..! មានវីដេអូ
តាមពត៌មានតារាៗចែកផ្លូវគ្នាជាច្រើនគូរហើយក្នុងនោះក៏មានគូរបស់ Bow Benjawan និង Got Jirayu ផងដែរ ដោយរូបភាពនៅក្នុង IG របស់ខាងស្រីបានបង្ហាញថារូបគូរទាំងប៉ុន្មានត្រូវបានលុបចោលគ្មានសល់ឡើយ នេះក៏អាចបញ្ចាក់បានមួយផ្នែកទៀតដែរថាអ្នកទាំងពីរបែកគ្នា ប៉ុន្ដែមិនទាន់មាននរណាចេញមកផ្ដល់បទសម្ភាសន៍អ្វីទាំងអស់
រហូតមកដល់ពេលថ្មីៗនេះ Bow Benjawan បានចេញមកបើកចិត្តនិយាយរឿងរ៉ាវខាងលើនេះនៅក្នុងប៉ុស្ដន៍ GMM 25 នាងបាននិយាយបានបណ្ដើរទឹកភ្នែកបណ្ដើរថា
“ខ្ញុំនៅតែឆ្ងល់ ព្រោះតាំងតែដើមឆ្នាំរហូតមកដល់ថ្ងៃគម្រប់ខួប 8 ឆ្នាំក្នុងខែកុម្ភៈក៏នៅល្អជាមួយគ្នាធម្មតា គ្រប់យ៉ាងអូខេដូចដើមខ្លាំងណាស់ មិនមានសញ្ញាអ្វីអោយយើងទាស់ចិត្តគ្នានោះទេ ថ្ងៃនៃក្ដីស្រលាញ់ក៏ទៅដើរលេងនៅក្រៅប្រទេស ត្រលប់មកវិញក៏ដូចជាមិនសូវដូចដើម គាត់មានអារម្មណ៍ចង់សុំពេលនៅជាមួយខ្លួនឯង”
“កន្លងមករឿងបែបនេះក៏វាធ្លាប់មានខ្លះដែរ នៅពេលដែលយើងហត់នឿយ ក៏គិតថាប្រហែលជាគាត់សុំពេលនៅបែបនោះ មកដល់ពេលនេះ 2ខែហើយ ដល់ពេលនិយាយជាមួយគ្នាវាចាប់ផ្ដើមមានរឿងមិនច្បាស់លាស់កើតឡើងរឿយៗ ស្ងាត់បាត់ទៅ លែងគិតលែងនឹកនារកគ្នា មិនបានឈប់តាមដាន មិនបានលុបរូប គ្រាន់តែលាក់ទុកធម្មតាៗ អារម្មណ៍របស់ពួកយើងពេលនិង យើងស្ទាក់ស្ទើរ គាត់ប្រាប់ថាគាត់និងចាត់ការរឿងទាំងអស់នេះហើយកំឡុងពេលនោះ……អាទិត្យមុនខ្ញុំបានទាក់ទងទៅគាត់ថាខ្ញុំត្រូវទៅធ្វើការហើយណាអាចជាមានរឿងខ្លះនិយាយទាក់ទង ក៏សុំនិយាយជាមួយបន្ទិចថាត្រូវធ្វើយ៉ាងម៉េចខ្លះ និយាយគ្នាមុនចូលរួមកម្មវិធីនេះ សរុបមកអ្វីៗត្រូវបានបញ្ចប់អស់ហើយ (យំ)”
“មានអារម្មណ៍ថាវិលវល់ ហើយខ្ញុំក៏មិនចង់ចុះចាញ់ 10ឆ្នាំវាមានរឿងល្អៗជាមួយគ្នាច្រើនណាស់ យើងធំឡើងមកជាមួយគ្នា កាន់ដៃគ្នាឆ្លងកាត់អ្វីជាមួយគ្នាច្រើនណាស់ហើយគិតថាគ្មានអ្វីមួយដែលយើងមិនអាចនិយាយឬដោះស្រាយមិនបាននោះទេ តែពេលវាមកដល់ពិតប្រាកដវាចប់ហើយ ខ្ញុំផ្ទាល់ក៏នៅមិនអស់ចិត្ត ហើយក៏មិនយល់ដែរ ខ្ញុំត្រៀមខ្លួនមិនទាន់ មានសំនួរជាច្រើនតែហេតុផលពិតប្រាកដ អ្វីដែលខ្ញុំនិងកាត់ត្រូវចាត់ការខ្លួនឯង មិនចង់និយាយអ្វីច្រើន ព្រោះចិត្តខ្ញុំកំពុងធ្វើការនោះ អ្វីដែលខ្ញុំមានគឺការចង់ចាំល្អៗដែលមានជាមួយគាត់ ពេលនេោះមិនមានសញ្ញាអ្វី ឬមួយមានពាក្យសម្ដីណាមួយដែលនិយាយហើយមិនចូលត្រចៀក ខ្ញុំព្យាយាមនិយាយជាមួយគាត់ ព្យាយាមសួរថាយើងមានអ្វីអាចនិយាយដោះស្រាយជាមួយគ្នាបានទេ តែខ្ញុំពិតជាមិនដឹងពិតមែនទើបព្យាយាមដោះស្រាយជាមួយគាត់ ខ្ញុំនៅតែស្រលាញ់គាត់ ខ្ញុំគ្រាន់តែចង់ដឹងរឿងដែលធ្វើអោយពួកយើងទៅជាបែបនេះ ប៉ុន្ដែវាគ្មានប្រយោជអ្វីដែលយើងត្រូវទៅតាមសួរ គាត់ខ្លួនឯងក៏ប្រហែលជាពិបាកចិត្តនិងនិយាយប្រាប់យើងដែរ”
“ប្រសិនបើគាត់កំពុងស្ដាប់ ខ្ញុំបានប្រាប់គាត់រួចទៅហើយថាខ្ញុំស្រលាញ់គាត់មិនចង់ចុះចាញ់ 10ឆ្នាំកន្លងមកដែលនៅជាមួយគាត់មិនថាជាពេល Up or Down ខ្ញុំយល់ថាយើងធំធាត់ផ្នែកការគិត មានរឿងល្អៗជាច្រើនជាមួយគ្នា យើងនៅតែនឹកឃើញពេលសកម្មភាពទាំងអស់នោះ គាត់ដឹងថាខ្ញុំស្រលាញ់គាត់ហើយគាត់គឺចាមនុស្សសំខាន់របស់ខ្ញុំ”
ហ្វេនៗបានត្រឹមតែផ្ដល់កំលាំងចិត្តពីចម្ងាយដល់ Bow ហើយក៏នៅតែគាំទ្រអោយអ្នកទាំងពីរវិលត្រលប់រកគ្នាវិញដូចដើមដែរ
អត្ថបទដោយ : នីត្តា