ដំណឹងល្អមួយគូរទៀតហើយ James Mar សម្ដីផ្អែមល្ហែមគ្រប់វិនាទីសារភាពស្នេហ៍ប្រាប់ Pie Rinrada ថានាងជាមនុស្ស…..! មានវីដេអូ
មិនចាំបាច់ចំណាយពេលតាមដានឬជីកកកាយអ្វីនោះទេ ព្រោះតួឯកប្រុសកំលោះរូបសង្ហា James Mar បានចេញមកបើកចិត្តនិយាយដោយគ្មានស្ទាក់ស្ទើរ នៅក្នុងកម្មវិធី TQM & BKI ថា ឋានៈបេះដូងរវាងខ្លួននិងសិស្សប្អូន Pie Rinrada ពេលនេះឆ្លងហួសព្រំដែនពាក្យថា #តំបន់មិត្តភក្តិ បាត់ទៅហើយ!!!
“ជាការដើរលេងលើកដំបូងជុំុមិត្តភ័ក្ដ ព្រោះខ្ញុំមិនដែលបានទៅលេងនៅកូរ៉េនោះទេ ហើយអាកាសធាតុក៏ត្រជាក់ខ្លាំងណាស់ដែរ សប្បាយខ្លាំងណាស់(អៀន) ប្អូនគាត់ពូកែខ្លាំងណាស់ហើយគាត់ក៏ជាអ្នកដឹកនាំក្រុមតែម្ដង គាត់នាំគ្រប់គ្នាទៅគ្រប់កន្លែង ចំណែករឿងណាដែលខ្ញុំអាចជួយគាត់បានខ្ញុំក៏ជួយ”
“គូរបស់ខ្ញុំគឺពិតជា….គួអោយស្រលាញ់មែនតើ (អៀន) ពេលបានទៅដើរលេងជាមួយគ្នាធ្វើអោយយើងស្គាល់គ្នាច្រើនជាងមុខហើយក៏មានអារម្មណ៍គាត់ពិតជាគួអោយស្រលាញ់ខ្លាំងណាស់ គួអោយស្រលាញ់ដល់ថ្នាក់អាចឆ្លងហួសព្រំដែនមិត្ត ហើយពាក្យមួយនោះដែលគេនិយមប្រើក៏មិនសមនិងគូររបស់ខ្ញុំដែរព្រោះខ្ញុំស្គាល់មកជាយូរហើយ ភាពស្និតស្នាលក៏លើសពាក្យការប្រើពាក្យនោះដែរ អ្វីដែលធ្វើអោយខ្ញុំចាប់អារម្មណ៍លើកគាត់គឺ គាត់ជាមនុស្សស្រីពូកែ ចេះដាក់ខ្លួន មានទឹកចិត្តល្អចាំជួយមើលថែគ្រប់គ្នាដែលនៅជុំវិញខ្លួន នេះជាអ្វីដែលធ្វើអោយខ្ញុំយល់ថាគាត់អាចនិងយល់ចិត្តខ្ញុំបាន ដូច្នេះហើយទើបធ្វើអោយខ្ញុំចង់ស្គាល់គាត់កាន់តែខ្លាំងឡើង”
“ខ្ញុំជាអ្នកសារភាពស្រលាញ់គាត់ ប្រាប់គាត់ត្រង់ៗយើងមានអារម្មណ៍បែបនិងចំពោះគាត់ តែសកម្មភាពនោះមិនបានហ៊ឺហារអស្ចារ្យអ្វីនោះទេ គ្រាន់តែក្រោកពីគេងឡើងមានអារម្មណ៍ថាអាកាសធាតុផ្លាស់ប្ដូរ ហើយប្រាប់គាត់ត្រង់ៗថារយៈ 5 ឆ្នាំដែលយើងស្គាល់គ្នា វាជាពេលវេលាមួយជាប់លាប់និងមានរឿងល្អៗជាច្រើនកើតឡើង ហើយខ្ញុំចង់ធ្វើអោយវានៅជាប់លាប់បែបនេះយូរអង្វែង……”
អត្ថបទដោយ : នីត្តា