មិចបានមកចាប់កូនគេថើបថ្ពាល់អញ្ចឹង! Mint Chalida កំពុងតែថតវីដេអូ Tik Tok តាមបទចម្រៀងយ៉ាងគួអោយក្នាញ់សុខៗស្រាប់តែបុរសម្នាក់នេះចាប់ថើបយកតែម្ដង! មានវីដេអូ
ធ្វើអោយបរិយាកាសនៃបណ្ដាញសង្គម ពេញទៅដោយក្លិននៃក្ដីស្នេហ៍ភ្លាមៗ សម្រាប់វីដេអូជាក់ស្ដែង! ដែលបានចែករំលែកនៅក្នុង Tik Tok ឈ្មោះ @mint_chalida របស់តារាសម្ដែងស្រី Mint Chalida
ដោយប្រធានបទក្នុងវីដេអូ ជាការរាំតាមបទចម្រៀងដ៏គួអោយស្រលាញ់ ជាបទចម្រៀងកំពុងល្បី មិនឆ្លើយតបសោះហើយណា នៅក្នុងនោះបានបន្ថែមភាពល្អឥតខ្ចោះដោយមានម្ចាស់ចិត្តយ៉ាង Phupha Techanarong អង្គុយនៅពីខាងក្រោយ
ប៉ុន្ដែអ្វីដែលកាន់តែធ្វើអោយហ្វេនៗភ្ញាក់ផ្អើលបំផុតនោះគឺការដែរ Phupha ចាប់ Mint ថើបថ្ពាល់ នេះប្រហែលជាក្នាញ់និងមិត្តស្រីខ្លាំងពេកហើយមើលទៅ ហើយច្បាស់ណាស់ថារឿងនេះធ្វើអោយគ្រប់គ្នាអស់សំណើចនិងអៀនជំនួសសាម៉ីខ្លួន វីដេអូខាងលើនេះផុសមិនទាន់បានប៉ុន្មាននាទីផងមានអ្នកចូលមើលដល់ទៅរាប់សែនទៅហើយ
អត្ថបទដោយ : នីត្តា