តារាស្រីនាង Lady Prang បង្ហោះបទ​Traitor ក្រោយអតីតសង្សារប្រកាសទាក់ទងនឹងតួឯកស្រី Ploy Chermarn…

បទចម្រៀងបង្អប់អត្ថន័យ? តារាសម្ដែងស្រីនាង Prang  Kannarun ត្រូវបានអ្នកគាំទ្រនាំគ្នាសួរថាចង់សំដៅដល់សង្សារចាស់មែន? នាងជួបរឿងបែបនេះមែនទេ?  ក្រោយពីឃើញនាងបានបង្ហោះបទចម្រៀង Traitor ក្នុងបណ្ដាញសង្គមរបស់នាងនាពេលថ្មីៗនេះ ខណះដែលពេលនេះអតីតសង្សាររបស់នាងលោក Toong Twopee ក៏បានមានចំណងស្នេហាថ្មីជាមួយតួឯកស្រីនាង Ploy Chermarn ហើយពេលនេះ។

ដោយបទ​ Traitor ច្រៀងដោយតារាចម្រៀងស្រី Olivia Rodrigo មានអត្ថន័យថាកំពុងមានអារម្មណ៍ថាសង្សារចាស់ក្បត់ចិត្ត ការពិតលួចទាក់ទងអ្នកថ្មីតាំងពីនៅទាក់ទងនាង មាត់ប្រាប់ថាត្រឹមជាមិត្តភក្ដិតែបែកគ្នាប៉ុន្មានថ្ងៃសោះក៏ប្រកាសទាក់ទងគេបាត់។ នេះត្រឹមតែជាអត្ថន័យបទចម្រៀងមួយបទនេះ ចំណែករឿងតារាស្រី Prang វិញមិនបាននិយាយរឿងជនទី៣នៃការចែកផ្លូវគ្នាជាមួយតារាប្រុសលោក Toong Twopee នោះទេ។ ទាំងគូសម្រេចចិត្តចែកផ្លូវគ្នាព្រោះតែភាពមិនចុះសម្រុង ទាំងដែលមុននេះធ្លាប់បំពាក់ចិញ្ចៀនសុំរៀបការ។ ទោះជាបទនេះតារាស្រី Prang បង្ហោះព្រោះតែការចូលចិត្ត ឬនាងចង់បង្ហាញពីអារម្មណ៍ពិតតាមរយះបទនេះឬយ៉ាងណា មានអ្នកគាំទ្រជាច្រើនបាននាំគ្នាឲជាកម្លាំងចិត្តនាង ជូនពរឲនាងជួបស្នេហាថ្មីដែលសមបំណង។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ